ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ជួប​ទូត​អាមេរិក និង​បារាំង នៅ​ថ្ងៃទី​១១ វិច្ឆិកា​នេះ​
11, Nov 2019 , 7:20 am        
រូបភាព
រូបពីហ្វេសប៊ុកលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ​! លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក និង​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១១ វិច្ឆិកា​នេះ​។ នេះ​បើតាម​លោក មុត ចន្ថា មនុស្ស​ជំនិត​លោក កឹម សុខា ។​



​លោក មុត ចន្ថា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​១០ វិច្ឆិកា​ថា លោក កឹម សុខា នឹងមាន​ជំនួប​ដោយឡែក​ពីរ​ផ្សេងគ្នា​ជាមួយ​បេសកកម្ម​ការទូត​បរទេស​មួយចំនួន​កម្ពុជា ដោយ​ក្នុងនោះ លោក កឹម សុខា ត្រូវ​ជួប​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង នៅ​ម៉ោង ១០: ៣០​ព្រឹក ។ ចំណែក​ជាមួយ ឯកអគ្គរដ្ឋទូត​នៃ​សហរដ្ឋអាមេរិក នៅ​ម៉ោង ២:៣០​រសៀល ថ្ងៃ​ដដែល​នេះ​។ បើតាម​លោក មុត ចន្ថា ជំនួប​ទាំងពីរ​នេះ នៅ​ត្រូវធ្វើឡើង​នៅក្នុង​គេហដ្ឋាន​លោក កឹម សុខា ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
 
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕
 

Tag:
 កឹម សុខា​
  នយោបាយ
 ​បារាំង
 ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com