ពីនេះ ពីនោះ
«អុំ»និង«ចែវ»មានន័យខុសគ្នាដូចម្តេច?
×
«អុំ»និង«ចែវ»ជាកិរិយាសព្ទ សម្រាប់បង្ហាញពីសកម្មភាពមនុស្សដែលប្រើប្រាស់ទូកសម្រាប់ធ្វើដំណើរទៅតាមផ្លូវទឹក។ នេះបើយោងតាមចវនានុក្រមខ្មែររបស់សម្តេច ជួន ណាត។
ពាក្យ«អុំ»មានន័យថា ចាប់ច្រវាចូកទឹកដើម្បីឲ្យទូកមានចលនាទៅមុខឲ្យលឿន។ ចំណែក«ចែវ» សំដៅលើការចូកគាស់ទឹកដោយពាក់ត្របែងនឹងខ្សែភ្ជាប់នឹងបង្គោល ហើយកាន់យោគចូកគាស់ទឹក ដើម្បីឲ្យទូកលឿន។
សរុបជារួម«អុំ» បង្ហាញពីសកម្មភាពមនុស្សអង្គុយនៅលើទូក ដោយដៃកាន់ច្រវាវែងមួយ សម្រាប់អុំទៅមុខ។ ដោយឡែក«ចែវ»វិញ បង្ហាញពីមនុស្សអង្គុយ ឬឈរ ចែវទូក ដោយមានច្រវាឈើ ដែលជាប់នឹងទូក សម្រាប់កាន់យោគចូកគាស់ទឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com