ជាតិ
សង្គមជាតិ
បុណ្យអុំទូក​នៅ​ថ្ងៃទី​១៖ ក្រសួង​ថា មាន​ភ្ញៀវទេសចរ​បរទេស​ជិត​២​ពាន់​នាក់ ទស្សនាការ​ប្រណាំងទូក
11, Nov 2019 , 10:15 am        
រូបភាព
រូបភាពពីក្រសូងទេសចរណ៍ ភ្ញៀវទេសចរណ៍កំពុងទស្សនាការប្រណាំងទូក
រូបភាពពីក្រសូងទេសចរណ៍ ភ្ញៀវទេសចរណ៍កំពុងទស្សនាការប្រណាំងទូក
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖​ភ្ញៀវទេសចរ​បរទេស​១៩៨១​នាក់ បាន​អង្គុយ​នៅលើ​វេទិកា​ទេសចរណ៍ ដើម្បី​ទស្សនាការ​ប្រណាំងទូក នៅមុខ​ព្រះបរមរាជវាំង នា​ថ្ងៃទី​១០ វិច្ឆិកា នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ​។ នេះ​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​១០ វិច្ឆិកា​។​


​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ការរៀបចំ​វេទិកា​ទេសចរណ៍​សម្រាប់​អង្គុយ​ទស្សនាការ​ប្រណាំងទូក​នៅ​មុខ​ព្រះ​រម​រាជវាំង​នេះ ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តជាតិ​ឱ្យមក​កម្ពុជា​កាន់តែច្រើន ជាពិសេស​លើកទឹកចិត្ត​ដល់​ជនបរទេស​ស្វែងយល់​វប្បធម៌​ខ្មែរ​ថែមទៀត​។ វេទិកា​ទេសចរណ៍​នេះ មានការ​បកប្រែ​ជា​៣​ភាសារ ភាសា​អង់គ្លេស បារាំង និង​ភាសា​ចិន ព្រមទាំង​មានការ​ផ្តល់នូវ​ភេសជ្ជៈ និង​សេវាកម្ម​ផ្សេងៗ​ទៀតផង​ដែរ​៕


Tag:
 ភ្ញៀវទេសចរ​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com