ជាតិ
សង្គមជាតិ
សាច់គោ សាច់ជ្រូក ត្រី និងពោះគោជាង៦០គីឡូ សម្រាប់កីឡាករ«ទូកចែវទេពធីតាសែនជ័យបារមីមានរឹទ្ធិ» បរិភោគមួយថ្ងៃ
× ភ្នំពេញ៖ កីឡាករ«ទូកចែវទេពធីតាសែនជ័យបារមីមានរឹទ្ធិ» បរិភោគសាច់ជាង៦០គីឡូក្នុងមួយថ្ងៃ ដោយក្នុងនោះមានសាច់គោ សាច់ជ្រូក ត្រី និងពោះគោជាដើម។ នេះបើតាមលោក យឹម សុវណ្ណណាក់ ចុងភៅ នៃទូកចែវទេពធីតាសែនជ័យបារមីមានរឹទ្ធិ។
ចុងភៅ នៃទូកចែវមកពីខេត្តកំពង់ឆ្នាំងរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ត្រី និងសាច់ជាង៦០គីឡូនេះ គឺចម្អិនសម្រាប់កីឡាករចំណុះទូក និងបម្រុងជិត៨០នាក់ បរិភោគចំនួន៤ពេល គឺមានពេលព្រឹក ពេលថ្ងៃត្រង់ ពេលរសៀល (ក្រោយប្រកួតបានមួយជើង) និងពេលល្ងាច ដោយក្នុងមួយគឺត្រូវចម្អិនអស់ត្រី និងសាច់១៥គីឡូ។ ក្រៅពីនេះ ក៏មានការចំណាយអង្ករ១០០គីឡូ សម្រាប់ដាំបាយឱ្យកីឡាករក្នុងមួយថ្ងៃផងដែរ។ បើតាមលោក យឹម សុវណ្ណណាក់ ក្នុងមួយថ្ងៃ«ទូកចែវទេពធីតាសែនជ័យបារមីមានរឹទ្ធិ» ត្រូវការចំណាយ២លានរៀល សម្រាប់ទិញម្ហូបឱ្យកីឡាករបរិភោគ។
«ទូកចែវទេពធីតាសែនជ័យបារមីមានរឹទ្ធិ» មកពីខេត្តកំពង់ឆ្នាំងនេះ ទើបតែឡើងមកប្រកួតរយៈពេល៤ឆ្នាំប៉ុណ្ណោះ ដោយធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ជាបន្តបន្ទាប់ផងដែរ។ នេះបើតាមលោក យឹម សុវណ្ណណាក់ ។
សូមទស្សនាវិដេអូខាងក្រោម៖
Tag:
អុំទូក
ចំណីអាហារ
បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com