ជាតិ
នយោបាយជាតិ
កម្ពុជានឹងមានភ្លៀងធ្លាក់ ដោយសារឥទ្ធិពលព្យុះ ណាគ្រី នៅថ្ងៃទី១១ វិច្ឆិកានេះ
×
ភ្នំពេញ៖ ព្យុះទី២៤ ណាគ្រី នៅសមុទ្រចិនខាងត្បូង បានធ្វើដំណើរចូលប្រទេសវៀតណាម នៅចំណុចក្បែរខេត្តញ៉ាត្រាង កាលពីថ្ងៃយប់ថ្ងៃទី១០ វិច្ឆិកា។ ព្យុះនេះ នឹងថមថយឥព្ធិពលទៅជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប ពេលធ្វើដំណើរចូលដល់កម្ពុជាម៉ោងប្រមាណ១រសៀល ថ្ងៃទី១១នេះ នៅតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសានកម្ពុជា ដែលធ្វើឲ្យមានភ្លៀងកម្រិតពីមធ្យមទៅបង្គួរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ វិច្ឆិកា។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ជាទូទៅក្នុងក្របខណ្ឌទូទាំងប្រទេសនៃកម្រិតទឹកភ្លៀង នឹងចុះខ្សោយ លើកលែងបណ្ដាខេត្តនៅតំបន់ខ្ពង់រាបតែប៉ុណ្ណោះ។ តាមការព្យាករ អាកាសធាតុអំឡុងពិធីបុណ្យអុំទូក ថ្ងៃទី១១ មានសីតុណ្ហភាពអប្បបរមា២២អង្សា និងសីតុណ្ហភាពអតិបរមា៣១អង្សា ហើយមានខ្យល់បក់ពីទិសឧត្ដរល្បឿនពី២ដល់៤m/s។ ចំណែកស្ថានភាព១២ មានសីតុណ្ហភាពអប្បបរមា២១អង្សា និងសីតុណ្ហភាពអតិបរមា២៧អង្សា ហើយមានខ្យល់បក់ពីទិសឧត្ដរល្បឿនពី១ដល់២m/s៕
© រក្សាសិទ្ធិដោយ thmeythmey.com