ជាតិ
សង្គមជាតិ
រយៈពេល​២​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក មាន​ទូក​៤​គ្រឿង​លិច​
11, Nov 2019 , 5:59 pm        
រូបភាព
ទិដ្ឋភាពពិធីបុណ្យអុំទូក
ទិដ្ឋភាពពិធីបុណ្យអុំទូក
 ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នេះ មាន​ទូកប្រណាំង​ចំនួន​៤​គ្រឿង ត្រូវបាន​លិច​។ ប៉ុន្តែ​មិន​បង្ករ​ឱ្យមាន​អ្នក​បាត់បង់​ជីវិត​ទេ​។​នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ូ ជុំ​សេរី គណៈ​កម្ម ការរៀបចំ​ពិធី​ប្រណាំងទូក​។​
​លោក ប៊ូ ជុំ​សេរី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​នេះ​ថា «​ទូក​លិច​ទាំង​៤​នេះ គឺ​លិច​កាលពី​ម្សិលមិញ​(​ថ្ងៃទី​១០ វិច្ឆិកា​) ។​ក្នុង​ថ្ងៃ​១១ វិច្ឆិកា​នេះ គ្មាន​ករណី​លិច​ទូក​ទេ​។ ករណី​លិច​ទូក​នេះ បណ្ដាលមកពី​ប៉ះគ្នា​ក្រោយពេល​ប្រកួត​»​។ 
 
​សូមបញ្ជាក់ថា ទូក​ដែល​ចូលរួម​ប្រកួត​នៅ​ថ្ងៃទី​១០​វិច្ឆិកា មាន​ចំនួន ២៩៧​ទូក​។ ចំណែក​ថ្ងៃទី​១១ វិច្ឆិកា​នេះ មាន​ចំនួន​២៩៤​ទូក​។ នេះ​បើតាម​លោក ប៊ូ ជុំ​សេរី​៕ 

Tag:
 ទូក​លិច​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com