ជាតិ
ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ពិធី​តម្បាញ​កម្ពុជា​នៅ​ខេត្តសៀមរាប នា​ចុងខែ​វិច្ឆិកា​នេះ​
13, Nov 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ព្រឹត្តិការណ៍​សូត្រ និង​តម្បាញ​កម្ពុជា នៅ​ទល់មុខ​ព្រះរាជដំណាក់ ខេត្តសៀមរាប​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​បំណង​ស្តារ ជំរុញ និង​អភិវឌ្ឍ​វិស័យ​សូត្រ​នៅ​កម្ពុជា ដែលជា​វិស័យ​មួយ​ដែល​បាន​ជួយ​ឲ្យ​ស្ត្រី​ខ្មែរ​មានការ​ងារ​ធ្វើ មាន​ចំណូល និង​ជា​ផ្នែក​មួយ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ផងដែរ​។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស បង្ហាញ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្គា​ល់ពី​សូត្រ​ខ្មែរ  ដែលជា​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ផងដែរ​៕
 



Tag:
 ក្រសួងពាណិជ្ជកម្ម​
 ​តម្បាញ​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com