ជាតិ
​​​ន​យោ​បាយ​ជាតិ​
នៅថ្ងៃនេះ លោក កឹម សុខា បន្ត​ជួប​ទូត​សហភាព​អឺរ៉ុប និង​ទូត​ជប៉ុន​
13, Nov 2019 , 6:29 am        
រូបភាព
លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ទទួលជួបភ្ញៀវទូតជាបន្តបន្ទាប់ ក្រោយទទួលបានសិទ្ធិច្រើនជាងមុនពីតុលាការ។ រូបថត សៅ សុខអេង
លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ទទួលជួបភ្ញៀវទូតជាបន្តបន្ទាប់ ក្រោយទទួលបានសិទ្ធិច្រើនជាងមុនពីតុលាការ។ រូបថត សៅ សុខអេង
ដោយ: ថ្មីៗ
​ក្រោយ​ទទួល​ជួប​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​បារាំង អាមេរិក អាល្លឺម៉ង់ និង​អូស្ត្រាលី នា​រយៈពេល​ពីរ​ថ្ងៃ​កន្លងមក លោក កឹម សុខា បន្ត​ស្វាគមន៍​ភ្ញៀវ​ពីររូប​ទៀត​នៅ​គេហដ្ឋាន​របស់លោក​នៅ​ខណ្ឌទួលគោក​នា​រសៀល​នេះ​។​



​តាម​ដំណឹង​ដែល​ផ្តល់​ដោយ​លោក មុត ចន្ថា ដែលជា​មនុស្ស​ជំនិត​របស់លោក កឹម សុខា អតីត​ប្រធាន​បក្សប្រឆាំង​រូបនេះ នឹង​ស្វាគមន៍​ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោកស្រី Carmen Moreno នា​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​។​

​ដល់​រសៀល​ម៉ោង​៤ ឯកអគ្គរាជទូត​ជប៉ុន លោក Mikami Masahiro ក្លាយជា​ភ្ញៀវ​ទូត​ទី​៦ របស់លោក កឹម សុខា បើ​គិត​ចាប់តាំងពី​គាត់​ទទួលបាន​ការបើក​ទូលាយ​សិទ្ធិ​ច្រើនជាង​មុន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​។​

​ក្រោយ​ជំនួប​ជាមួយ​អង្គទូត​៤​ប្រទេស​កន្លងមក លោក កឹម សុខា មិនបាន​ថ្លែង​សារ​អ្វី​ឡើយ ដោយ​លោក​បញ្ជាក់ លោក​ស្ថិតក្រោម​ការហាម​ប្រា​មន​យោ​បាយ​។ រីឯ​អង្គទូត​ឯណោះ​វិញ បានស្នើ​ឲ្យ​មានការ​ចរចា​នយោបាយ និង​ការទម្លាក់​បទចោទប្រកាន់​លើ​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​៕




© រក្សាសិទ្ធិដោយ thmeythmey.com