ក្រសួងបរិស្ថាន​ចាត់ទុក​យុវជន​ប្រមូល​សំរាម ជា​គំរូ​ដាស់តឿន​ដល់​សាធារណជន​ឲ្យ​ចេះ​ទុកដាក់​សំរាម​
ជាតិ
បុណ្យអុំទូក
សង្គមជាតិ
ក្រសួងបរិស្ថាន​ចាត់ទុក​យុវជន​ប្រមូល​សំរាម ជា​គំរូ​ដាស់តឿន​ដល់​សាធារណជន​ឲ្យ​ចេះ​ទុកដាក់​សំរាម​
13, Nov 2019 , 9:50 am        
រូបភាព
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន និង​​ក្រុ​ម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក នា​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រូបភាពពីលោក នេត្រ ភក្ត្រា
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន និង​​ក្រុ​ម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក នា​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រូបភាពពីលោក នេត្រ ភក្ត្រា
​ភ្នំពេញ​៖ ពី​បរិវេណ​នៃ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​អះអាងថា សកម្មភាព​ការប្រមូល​សំរាម​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​រាប់រយ​នាក់​នា​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​នេះ គឺជា​សកម្មភាព​ដ៏​មានតម្លៃ​មួយ និង​ជាការ​បង្ហាញ​គំរូ​ភាព​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់​។

 
​លោក នេត្រ ភក្ត្រា បាន​លើកឡើងថា ការ​ទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ ហាក់បី​ជា​ល្អប្រសើរ​ច្រើន ដោយសារតែ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​បន្តទៀតថា សកម្មភាព​របស់​ក្រុមយុវជន​ប្រមូល​សំរាម ដែលមាន​ក្រុមយុវជន​សុ​ឆន្ទៈ ក្រុមយុវជន​ដែល​តំណាង​ឲ្យ​ក្រសួងបរិស្ថាន និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជាច្រើន​ទៀត ពិតជា​យុវជន​ដែល​បានផ្តល់​គំរូ​ដល់​ពលរដ្ឋ និង​ការកែប្រែ​ឥរិយាបថ​របស់​ពលរ​ដ្ឋ​ឲ្យ​គិតគូរ​រឿង​ការគ្រប់គ្រង​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់​។​


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន និង​​ក្រុ​ម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក នា​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រូបភាពពីលោក នេត្រ ភក្ត្រា
 
«​សកម្មភាព​សម្អាត​អនាម័យ​បរិស្ថាន​ដែល​យុវជន​ស្ម័គ្រ​ចិត្តបាន​ចូលរួម​ធ្វើជា​សកម្មភាព​ដ៏​មានតម្លៃ​សម្រាប់​ការអប់រំ​បរិស្ថាន និង​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ ក៏ដូចជា​ការបញ្ជ្រាប​ចំណេះដឹង និង​ការគ្រប់គ្រង​សំណល់​រឹង សំរាម​ដល់​សាធារណជន​»​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ចំពោះមុខ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជាច្រើន​រយ​នាក់ ដែល​បាន​លះបង់​ពេលវេលា​និង​កម្លាំងកាយ​កម្លាំងចិត្ត​របស់ខ្លួន​ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​កម្លាំង​យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​ទៀត​ក្នុងការ​សម្អាត​អនាម័យ​បរិស្ថាន​នៅក្នុង​អំឡុងពេល​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ស្អាត និង​មាន​បរិស្ថាន​ល្អ​។​


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន និង​​ក្រុ​ម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក នា​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រូបភាពពីលោក នេត្រ ភក្ត្រា
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សកម្មភាព​របស់​ក្រុមយុវជន​ទាំងនោះ នឹង​បន្សល់ទុក​នូវ​ការចងចាំ​សម្រាប់​ពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​គោរព និង​ស្រឡាញ់​បរិស្ថាន ក្នុង​ក្រអៅបេះដូង​របស់​មនុស្ស​រាប់ម៉ឺន​សែន​នាក់​ដែល​បានឃើញ​សកម្មភាព​របស់​ក្រុមយុវជន​សម្អាត​អនាម័យ​បរិស្ថាន នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​នេះ​។  
 
​សូមជម្រាបថា នៅក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ ២០១៩ នេះ សាលាក្រុង​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ិន​ទ្រី បានដាក់​ពង្រាយ​ធុងសំរាម​ចំនួន​១៥៥៦ ធុង និង​កញ្ឆេ​ចំនួន​១២០០​កញ្ឆេ នៅតាម​បរិវេណ​នៃ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​។ ទន្ទឹមនឹងនេះ មាន​អ្នកប្រមូល​សំរាម​ជាង​៩០០ នាក់ ដែល​ក្នុងនោះ​អ្នកប្រមូល​សំរាម​មកពី​ក្រុមហ៊ុន ECO AD ចំនួន ៨៦​នាក់ ក្រុមហ៊ុន​ស៊ិន​ទ្រី​មាន​ចំនួន ៥១៤​នាក់ មកពី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ចំនួន​៣០០​នាក់​៕ 


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន និង​​ក្រុ​ម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក នា​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រូបភាពពីលោក នេត្រ ភក្ត្រា


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន និង​​ក្រុ​ម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក នា​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រូបភាពពីលោក នេត្រ ភក្ត្រា


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន និង​​ក្រុ​ម​យុវជន​ស្ម័គ្រចិត្ត​ប្រមូល​សំរាម នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក នា​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រូបភាពពីលោក នេត្រ ភក្ត្រា


Tag:
 ​ក្រសួងបរិស្ថាន​
 ​យុវជន​
 ​សំរាម​
 ​បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com