ជាតិ
នយោបាយជាតិ
លោក កឹម សុខា កំពុងជួបទូតEU នៅក្នុងគេហដ្ឋាន
× ភ្នំពេញ៖ ដូចការគ្រោងទុក ! លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជួបលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណ:ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅក្នុងគេហដ្ឋាន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ជំនួបនេះ គឺជាការជួបសំណេះសំណាល និងសួរសុខទុក្ខលោក កឹម សុខា ធម្មតាប៉ុណ្ណោះ ។នេះបើតាមលោក មុត ចន្ថា មនុស្សស្និទ្ធលោក កឹម សុខា ដែលបានសរសេរនៅលើហ្វេសប៊ុកខ្លួន ។
លោក កឹម សុខា ក៏នឹងជួបឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅម៉ោង៤រសៀល ថ្ងៃដដែលផងដែរ។ រយៈពេល៣ថ្ងៃមកនេះ លោក កឹម សុខា បានជួបអង្គទូតបរទេសជាច្រើនមកហើយ ដោយក្នុងនោះរួមមានទូតបារាំង អាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលី៕
© រក្សាសិទ្ធិដោយ thmeythmey.com