ជាតិ
នយោបាយជាតិ
ជំនួបរវាងទូតEU និងលោក កឹម សុខា រយៈពេល២ម៉ោង បានបញ្ចប់
× ភ្នំពេញ៖ ជំនួបរវាងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណ:ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅក្នុងគេហដ្ឋាន បានបញ្ចប់ដោយប្រើរយៈពេល២ម៉ោង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោកស្រី Carmen Moreno មិនបាននិយាយអ្វីជាមួយកាសែត ក្រោយបញ្ចប់ជំនួបលោក កឹម សុខា ឡើយ។ ប៉ុន្តែលោកស្រីទូតសហភាពអឺរ៉ុប នឹងចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីជំនួបរវាងលោកស្រី និងលោក កឹម សុខា នេះ។ នេះបើតាមលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា។
លោក កឹម សុខា ក៏ឆ្លៀតឆ្លើយសំនួរអ្នកកាសែតបន្តិច ជុំវិញបញ្ហាសុខភាពខ្លួនដែរ។ អ្នកកាសែតសួរថា តើសុខភាពឯកឧត្តមធម្មតាឬយ៉ាងម៉េចដែរ? លោក កឹម សុខា តបវិញថា «បាទ! (ខ្ញុំ)ត្រូវការពិនិត្យព្យាបាល»។
© រក្សាសិទ្ធិដោយ thmeythmey.com