ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មុត ចន្ថា ៖ ជំនួប​រវាង​លោក កឹម សុខា និង​ទូត​EU គឺ​និយាយ​អ្វី​ដែលជា​ផលចំណេញ​ជាតិ​
13, Nov 2019 , 2:29 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ ជំនួប​ជាង​២​ម៉ោង រវាង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណ​:​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅក្នុង​គេហដ្ឋាន​លោក បានបញ្ចប់​ហើយ នៅ​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​១៣ វិច្ឆិកា​។ ទាំង​លោក កឹម សុខា ទាំង​លោកស្រី​ទូត​អឺរ៉ុប សុទ្ធតែ​មិន​បកស្រាយ​ពីអ្វី ដែល​ខ្លួន​បានលើកឡើង​នៅក្នុង​ជំនួប​នេះឡើយ​។​


 
​ដ្បិត​គ្មាន​ការបកស្រាយ​ពី​អ្នក​ទាំងពីរ​ក្តី ប៉ុន្តែ​លោក មុត ចន្ថា មនុស្ស​ស្និទ្ធ​លោក កឹម សុខា បាន​និយាយប្រាប់​អ្នកកាសែត​ថា ជំនួប​ទូត​អឺរ៉ុប និង​ប្រធាន​ខ្លួន គឺ​និយាយ​អ្វីដែល​វា​ផ្ដល់​ផលចំណេញ​ដល់​ប្រទេសជាតិ​ប៉ុណ្ណោះ​។ នៅពេល​អ្នកកាសែត​សួរថា តើ​ផលចំណេញ​នោះ មាន​អ្វីខ្លះ​? លោក មុត ចន្ថា សុំ​មិន​បកស្រាយ​ឱ្យ​ច្បា​ស់នឹង​សំនួរ​នេះឡើយ​។​
 
​មនុស្ស​ជំនិត​លោក កឹម សុខា បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ទេ​! ប៉ុន្តែ គឺ​អ្វី​ដែលជា​ផលចំណេញ ធ្វើឱ្យ​ប្រទេសជាតិ​យើង​រីកចម្រើន ធ្វើឱ្យ​យើង​មាន​វឌ្ឍនភាព ហើយ​អ្វីដែល​វា​ល្អ​សម្រាប់​ប្រទេស គឺមាន​ការជជែក (​រវាង​លោក កឹម សុខា និង​លោកស្រី Carmen Moreno) »​។​
 
​បើតាម​លោក មុត ចន្ថា លោក កឹម សុខា និង​លោកស្រី​ទូត​អឺរ៉ុប ក៏បាន​និយាយ​ផ្លាស់ប្ដូរ​យោបល់​គ្នា ពីអ្វី​ដែល​លោក​ទាំងពីរ​អាច​ចូលរួមចំណែក​ស្ថាបនា និង​អភិវឌ្ឍ​ជាតិ​នាពេលខាងមុខ​ផងដែរ​។​
 

Tag:
 កឹម សុខា​
  EU
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com