ជាតិ
បុណ្យអុំទូក
ប្រធាន​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​នៅ​ថ្ងៃ​អុំទូក​ធ្លាក់ចុះ​១០​ភាគរយ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​
13, Nov 2019 , 9:19 pm        
រូបភាព
រូបភាពពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបភាពពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ជាង​៥​ម៉ឹ​ន​នាក់ បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ នៃ​ពិធី​បុណ្យអុំទូក រយៈពេល​៣​ថ្ងៃ​។ ភ្ញៀវទេសចរ​អំឡុង​បុណ្យអុំទូក​ឆ្នាំនេះ មានការ​ធ្លាក់ចុះ​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ​៦​ម៉ឺន​នាក់ ។ នេះ​បើតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ។​

 
​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ប្រាប់​សារព៍ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​១៣ វិច្ឆិកា​ថា​៖ «​បើតាម​របាយការណ៍​ប​ឋ​ម មាន​ភ្ញៀវទេសចរ​ប្រមាណ​៥​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅ​អំឡុង​បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃនេះ បើ​ធៀប​ទៅ​ឆ្នាំមុន​មានការ​ធ្លាក់ចុះ​១០​ភាគរយ​»​។​
 
​បើតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ដដែល ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ដើរ​កម្សាន្ត​រយៈពេល​៣​ថ្ងៃនេះ មាន​ជិត​១​ម៉ឺន​នាក់​ដែរ​។​
 
​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ គឺ​បណ្ដាលមកពី​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន​លើផ្លូវ​ទាំង​៣៤​ខ្សែ​។ នេះ​ជាការ​លើកឡើង​របស់លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​បន្ថែមថា ក្រោយ​គម្រោង​កសាង​ផ្លូវ​បញ្ចប់​នោះ កំណើន​ភ្ញៀវទេសចរ នឹង​កើន​ឡើងវិញ​៕

Tag:
 ភ្ញៀវទេសចរ​
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com