FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ អ៊ីរ៉ាក់ ដែលមានបញ្ហានយោបាយ ប្រើកីឡដ្ឋានហ្សកដានីទទួលភ្ញៀវអ៊ីរ៉ង់ ប្រធានក្រុម និងក្រុមជម្រើសជាតិអ៊ីរ៉ាក់ អំឡុងពេលប៉ះកម្ពុជានាកីឡដ្ឋានជាតិអូឡាំពិក
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បានទៅដល់ទីក្រុងអាម៉ាន់ ប្រទេសហ្សកដានីហើយនៅថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីតតាំជាមួយអ៊ីរ៉ាក់សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២។ ដំបូងឡើយ អ៊ីរ៉ាក់ត្រូវប្រើប្រាស់កីឡដ្ឋានក្នុងទឹកដីខ្លួនដើម្បីទទួលអ៊ីរ៉ង់ ប៉ុន្តែដោយសាបញ្ហានយោបាយទើបបង្ខំចិត្តយកទឹកដីកណ្តាលជំនួសវិញ។
អ៊ីរ៉ាក់ ត្រូវប្រកួតជាមួយអ៊ីរ៉ង់ក្នុងវគ្គសន្សំពិន្ទុពូល C ដែលជាជំនួបសំខាន់ នាកីឡដ្ឋាន Amman ដែលជាទឹកដីកណ្តាលនៅថ្ងៃទី១៤ ខែវិច្ឆិកា វេលាម៉ោង ៩:០០នាទីយប់ [ម៉ោងនៅកម្ពុជា]។
តាមពិតទៅ អ៊ីរ៉ាក់ត្រូវលេងចំនួនពីរប្រកួតក្នុងទឹកដីខ្លួនឯង ក្នុងក្រុងបាស្រា នៅពេលជួបអ៊ីរ៉ង់នេះ និងបារ៉ែននៅ៥ថ្ងៃបន្ទាប់ ប៉ុន្តែត្រូវបង្ខំចិត្តប្តូរទីតាំងប្រកួតវិញ ដ្បិតមានបញ្ហាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានវាយដណ្តើមយកក្រុងបាដាដ និងភាគខាងត្បូងប្រទេស។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាអ្នកស្នើសុំទឹកដីកណ្តាលដោយផ្ទាល់ហើយជ្រើសយកកីឡដ្ឋាន Amman ស្ថិតក្នុងក្រុងអាម៉ាន់ ប្រទេសហ្សកដានីដើម្បីធ្វើជាទឹកដីសម្រាប់អ៊ីរ៉ាក់ជំនួសវិញ។
ក្នុងពូល C នេះ អ៊ីរ៉ាក់កំពុងមានប្រៀបលើគេ ដោយឈរកំពូលតារាងមាន៧ពិន្ទុ ស្មើបារ៉ែន (តែឈ្នះគ្រាប់ស៊ុត) ខណៈអ៊ីរ៉ង់ស្ថិតនៅលេខរៀងទី៣មាន៦ពិន្ទុ។ ក្នុងពូលនេះ អ៊ីរ៉ាក់ បារ៉ែន និងអ៊ីរ៉ង់ ជាគូប្រជែងនាំមុខគេក្នុងការដណ្តើមកៅអីទៅវគ្គបន្ត ស្របពេលកម្ពុជា និងហុកុងស្ទើតែគ្មានឱកាស។
កម្ពុជា រកបានតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត៤លើក ហើយហុងកុងឈរលេខ៤ មាន១ដូចគ្នាតែទើបលេងបាន៣ប្រកួត។ នៅថ្ងៃទី១៤ នេះ ហុងកុងដែលកំពុងបញ្ហានយោបាយដែរនោះ ត្រូវស្វាគមន៍បារ៉ែននៅម៉ោង ៧:០០នាទី [ម៉ោងនៅកម្ពុជា] មុនទទួលកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Tag:
World Cup
អ៊ីរ៉ង់
អ៊ីរ៉ាក់
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com