ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធាត់​ជ្រុល​អាច​ប៉ះពាល់​ការចងចាំ​ដែរ​ទេ​?
14, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ធាត់​ជ្រុល​មាន​ទំនាក់ទំនង​យ៉ាង​ធំ​មួយ​រវាង​បញ្ហា​សុខភាព​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ ហើយ​ក្នុងនោះ​ក៏មាន​ការបាត់​បង់ការ​ចងចាំ​ដែរ​។ តាម​ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ធាត់​ជ្រុល ទំនង​ជាមាន​បញ្ហា​នៃ​ការចងចាំ​ធ្ងន់ធ្ងរ​ជាង​អ្នក​ស្គម​ទៅទៀត​។


 
​ការសិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Quarterly Journal of Experimental Psychology បាន​ឲ្យ​ដឹងថា ដែល​មិនអាច​នឹក​ឃើញថា​បាន​ញ៉ាំ​អ្វីខ្លះ​នោះ​ប្រហែលជា​នាំ​ឲ្យ​ញ៉ាំ​ច្រើន​ជ្រុល​បាន​។ ប៉ុន្តែ​ទស្សនៈ​ផ្សេងទៀត​ចំពោះ​ការចងចាំ​នោះ​គឺថា ចំពោះ​ចំណេះដឹង​ទូទៅ​របស់​ពួកគេ​គឺ​មិនមាន​ការប៉ះពាល់​ឡើយ​។ 
 
​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ឃើញថា អ្នក​ដែលមាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​កាន់តែ​ខ្ពស់​គឺមាន​ការថយចុះ​ការចងចាំ​យ៉ាង​ស្រួចស្រាវ​មួយ ប៉ុន្តែ​មិនមែន​មានន័យថា​ពួកគេ​បាត់បង់​ការចងចាំ​ទាំងស្រុង​នោះទេ​។ 
 
​អ្នកស្រាវជ្រាវ​និយាយថា អ័រម៉ូន​ឃ្លាន​អាហារ​ដើរតួនាទី​ដ៏​ធំ​មួយ​ទៅលើ​របៀប​ដែល​មនុស្ស​យើង​ញ៉ាំ​អាហារ​ច្រើន​ប៉ុណ្ណា ប៉ុន្តែ​ពួកគេ​ក៏​ដឹងថា ចិត្ត​មនុស្ស​ក៏​ដើរតួនាទី​ដ៏​សំខាន់​មួយទៀត​ដែរ​។ 
​ការសិក្សា​មួយ​ផ្សេងទៀត​បាន​រកឃើញថា ការ​ធាត់​ជ្រុល​ដើរតួនាទី​ប្រឆាំងនឹង​ដំណើរការ​រំលាយ​អាហារ​ខុសៗ​គ្នា​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ការបញ្ជូន​ព័ត៌មាន​ដល់​មនុស្ស​ផ្ទាល់​បាន​។ ការ​ធាត់​ជ្រុល​ក៏​ប្រហែលជា​ប៉ះពាល់​ទៅលើ​យន្តការ​ធម្មតា​មួយចំនួន​ដែលមាន​ឥទ្ធិពល​ផ្ទុយ​ពី​តម្រូវការ​របស់​ខួរក្បាល​ទៀតផង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com