ជីវិតរស់នៅបើសិនជាមានគម្រោងរៀបចំទុកអ្វីៗមុន នោះជីវិតនឹងល្អប្រសើ។ យ៉ាងណាម៉ិញ មានរឿងច្រើនណាស់ដែលវានឹងមានតម្លៃក្នុងការធ្វើជាពិសេសមុនពេលអាយុបាន ៣០ឆ្នាំ ព្រោះវានឹងផ្តល់ជាការផ្សំគ្រឿងដល់ជីវិតរស់នៅកាន់តែល្អអស្ចារ្យបន្ថែមទៀត។
អ្វីៗដែលខ្ញុំនឹងលើកមកនិយាយនេះមិនមែនមានអ្វីធំដុំរហូតដល់ត្រូវការចំណាយអ្វីច្រើនទេ ប៉ុន្តែវាគឺជាការស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្ត្រយល់ថាវានឹងផ្តល់តម្លៃនៃជីវិត ហើយក៏វានឹងមិនធ្វើឲ្យអ្នកស្តាយក្រោយដែរនៅពេលធ្វើរឿងទាំងនោះរួច។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកយ៉ាងហោចណាស់ក៏គួរតែធ្វើវាម្តងដែរក្នុងមួយជិវិត៖
• ទៅលេងកន្លែងមួយដែលអ្នកគិតថាវាគឺជាឋានសួគ៌ក្រោមមេឃក្នុងចិត្តរបស់អ្នក
• ទិញសំបុត្រចូលរួមក្នុងពិធីរាំច្រៀងដោយខ្លួនឯង
• ចូលរួមរត់កីឡាពាក់កណ្តាលម៉ារ៉ាតុង
• ហែលទឹកទាំងខ្លួនមិនស្លៀកសម្លៀកបំពាក់អ្វីទាំងអស់
• រៀនចម្អិនអាហារដែលឆ្ងាញ់ ឬប្លែកដោយខ្លួនឯង ហើយមានការកោតសរសើពីក្រុមគ្រួសារនិងមិត្តភក្តិ
• ធ្វើការស្រាវជ្រាវអំពីដើមឈើគ្រួសាររបស់ខ្លួនឯង
• សាកល្បងលេងកីឡាលោតពីលើយន្តហោះបណ្តែតខ្លួនលើអាកាស
• ចំណាយពេលមួយយប់ពេញក្នុងកម្មវិធីជប់លៀងក្នុងទីក្រុងដែលមិនធ្លាប់ស្គាល់ ហើយរាំលេងដល់ភ្លឺ
• រៀនធ្វើស្រាក្រឡុក
• កាន់មេក្រូច្រៀងចម្រៀងក្នុងបាទោះបីជាមានអារម្មណ៍ភ័យខ្លាចក៏ដោយ
• សាកល្បងមុជចូលក្នុងទឹកសមុទ្រមើលត្រី និងផ្កាថ្ម
• ធ្វើឲ្យវង្វេងផ្លូវក្នុងប្រទេសណាមួយ ព្រោះវាអាចជាផ្នែកមួយដ៏ល្អបំផុតក្នុងការធ្វើដំណើរកម្សាន្ត
• ឡើងភ្នំ
• ចំណាយនៅក្រោមមេឃមើលផ្កាយពេញមួយយប់ ឬពីរយប់
• ថែរក្សារាងឲ្យនៅសមសួន
• ចូលរួមក្នុងការធ្វើការងារស្ម័គ្រចិត្តអ្វីមួយ
• ចូលរួមក្នុងព្រឹត្តិការណ៍កីឡាដូចជា កីឡាវើលខាប់ អូឡាំពិក ការប្រកួតជើងឯកថ្នាក់ជាតិជាដើម
• រស់នៅតែម្នាក់ឯងមួយថ្ងៃ ឬមួយសប្តាហ៍៕
ត្រួតពិនិត្យដោយ www.health.com.kh