ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ទៅដល់ឥណ្ឌូណេស៊ី
14, Nov 2019 , 11:54 am        
រូបភាព
លោក សម រង្ស៊ី និងសហការី នៅព្រលានយន្តហោះម៉ាឡេស៊ី ពេលរៀបចំចាកចេញទៅឥណ្ឌូណេស៊ី
លោក សម រង្ស៊ី និងសហការី នៅព្រលានយន្តហោះម៉ាឡេស៊ី ពេលរៀបចំចាកចេញទៅឥណ្ឌូណេស៊ី
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង បានហោះពីម៉ាឡេស៊ី ទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីហើយ ដើម្បីបន្តបេសកកម្មរបស់ខ្លួន។ អ្នកស្រី មូរ សុខហួរ មនុស្សសិ្នទ្ធនឹងលោក សម រង្ស៊ី បានផ្តល់ព័ត៌មាននេះ លើបណ្តាញសង្គម Twitter  នៅម៉ោងជិត១២ថ្ងៃត្រង់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។



អ្នកស្រី មូរ សុខហួរ សរសេរថា លោក សម រង្ស៊ី នឹងជួបថ្នាក់ដឹកនាំមួយចំនួនរបស់ឥណ្ឌូណេស៊ី។ 

លោក សម រង្ស៊ី បានទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា។ លោក បានជួបលោក Saifuddin Abdullah រដ្ឋមន្រ្តីក្រសួងការបរទេស និង តំណាងរាស្រ្តមួយចំនួនរបស់ម៉ាឡេស៊ី។ 



Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com