ជាតិ
លោក ឆាយ សុផល លាលែង​ពី​នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា
14, Nov 2019 , 3:06 pm        
រូបភាព
រូបពីហ្វេសប៊ុកលោ​ក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសាស្ត្រាចារ្យព័ត៌មាន
រូបពីហ្វេសប៊ុកលោ​ក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសាស្ត្រាចារ្យព័ត៌មាន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាស្ត្រាចារ្យ​ព័ត៌មាន លោក ឆាយ សុផល បាន​សុំលាលែង​ពី​តួនាទី​នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោយពី​ទទួលបាន​តំណែង​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា​។​

 
​មូលហេតុ​ដែល​លោក ឆាយ សុផល លាលែង​ចេញពី​តួនាទី​ក្លិប​អ្នកកាសែត​នេះ ដោយសារ​លោក​រវល់​ការងារ​នៅក្នុង​ក្រសួង ហើយ​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​ដូច​មុន សម្រាប់​ជួយ​ដល់​ក្លិប​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកកាសែត​ជើងចាស់ មានបទពិសោធន៍​ជាង​២០​ឆ្នាំនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ដោយសារ​រដ្ឋាភិបាល​តែងតាំង​ខ្ញុំ​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ហើយ ដូច្នេះ​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ក្លិប​អ្នកកាសែត ដើម្បី​ទុក​ឱកាស​ឱ្យ​ក្មេងជំនាន់ក្រោយ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​ផ្ដល់​ការប្រឹក្សា​ដល់​ក្លិប​»​។​
 
​សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្លិប​អ្នកកាសែត លោក លាង ដឺ​លុច ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ជំនួស​លោក ឆាយ សុផល​៕ 
 

Tag:
 ឆាយ សុផល​
  ក្លិប​អ្នកកាសែត​
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com