ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ អ្នកឯង​មិនអាច​វាយតម្លៃ​ផ្ទៃក្នុង CPP បានទេ​
14, Nov 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ង​ដ៍​នៅ​ខេត្តកំពត នៅថ្ងៃនេះ បានប្រកាស​ពី​ជោគជ័យ​ក្នុងការ​រារាំង​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​។ សម្តេច​បាន​ថ្លែង​ទៅកាន់​ក្រុម​និ​ន្ន​ការប្រឆាំង​ថា គណបក្ស​ប្រជាជន​កម្ពុជា​រស់រៀនមានជីវិត​រហូតមកដល់​សព្វថ្ងៃ គឺ​ដោយសារ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង គ្មាន​ការដណ្តើម​អំណាច​ណាមួយ​ឡើយ​។​

 
​សម្រាប់​សម្តេច ហ៊ុន សែន ការប្រើប្រាស់​យុទ្ធសាស្ត្រ​ចាក់​បំបែក​រវាង​សម្តេច ជាមួយ​សម្តេច ស ខេង ក៏ដូចជា​ឧ​បន​យក​រដ្ឋមន្ត្រី​ផ្សេងទៀត មាន លោកស្រី ម៉ែន សំអន ជាដើម ពិតជា​មិនអាច​ទៅរួច​នោះឡើយ​។ «​អ្នកឯង​មិនអាច​វាយតម្លៃ​ផ្ទៃក្នុង CPP បានទេ​»​។ សម្តេច​បានលើកឡើង​ទៅ​កាន់​ក្រុម​អ្នកប្រឆាំង​ថា ពួកគេ​មិនចាំបាច់​ទៅ​ស្មើ​ជូ​គឺ​លៀន ស៊ី​ម៉ា​អ៊ី ឬ​ចូ​វ​អ៊ី ក្នុង​រឿង​សាម​កុក​នោះឡើយ សំខាន់​ត្រូវ​ចេះ​វាយតម្លៃ​សភាពការណ៍ និង​ចិត្តសាស្ត្រ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន ដូចខាងក្រោម​៖


 

Tag:
 ​សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com