អត្ថបទពាណិជ្ជកម្ម
អ្នកណា​បាន​ថតរូប​អំឡុងពេល​បុណ្យអុំទូក​ខ្លះ​? ចែករំលែក​រូបភាព​អនុស្សាវរីយ៍​ទាំងនោះ នឹងមាន​ឱកាស​ឈ្នះ​ស្មា​ត​ហ្វូ​ន​២​គ្រឿង ពី​OPPO
14, Nov 2019 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ  បាន​បញ្ចប់ទៅ​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត នានា​ទូទាំងប្រទេស​។ សម្រាប់​ប្រិយមិត្ត​អ្នកអាន ដែលមាន​រូបភាព​ស្អាតៗ ជា​លក្ខណៈ​ជួបជុំ​ក្រុមគ្រួសារ​,​មិត្តភក្តិ​, រូបថត​អនុស្សាវរីយ៍​, ទិដ្ឋភាព​ទូទៅ​នៃ​ការប្រណាំង​អុំទូក សំពះ​ព្រះ​ខែ អកអំបុក​, តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌ អាច​ចូលរួម​កម្មវិធី​«​ប្រកួត​ថតរូប #OPPO_WaterFestival_Storygrapher» ដោយ​គ្រាន់តែ​សរសេរ​ពិពណ៌នា ខ្លឹមសារ​នៃ​រូបភាព ដើម្បី​ឈ្នះ​រង្វាន់​ធំ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2F ចំនួន​២​គ្រឿង និង​រង្វាន់​លើកទឹកចិត្ត Bluetooth Speaker ចំនួន​5 រង្វាន់​។
 
​ប្រិយមិត្ត​គ្រប់គ្នា ប្រហែលជា​ធ្លាប់​ដឹង​រួចហើយ​ថា OPPO Reno2 F គឺជា​ស្មា​ត​ហ្វូ​ន​កូនកាត់​ខ្លាំង​ពី​កំណើត​តែម្តង ដោយសារ​ក្រុមហ៊ុន OPPO បន្ថែម​នូវ​ការ​រចនា លើ​តួខ្លួន​របស់​រាមច្បង (OPPO F11 Pro ដែល​លក់ដាច់​ខ្លាំង និង​ពេញនិយម​កាលពីដើមឆ្នាំ​2019) ឲ្យ​មើលទៅ​កាន់តែ​រលើបរលោង ប៉ុន្តែ​ងាយស្រួល​ចាប់​កាន់ ដោយ​កញ្ចក់ CGG5 ស្វិត​រឹង​មុំ​ា ធន់​មិន​ងាយ​ប្រេះ​បែក និង​អម​មក​នូវ​ការ​ឌី​ហ្សា​ញ​ស៊ី​មី​ទ្រី ដូចគ្នា​នឹង OPPO Reno​។ OPPO Reno2 F មិន​ត្រឹម​តែមាន រូបរាង និង​ការ​រចនា​ស្រស់ស្អាត​បែប​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ថែមទាំង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ 4​គ្រាប់ (48MP+8MP+2MP+2PM) ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មាន​កាមេរ៉ា​ភ្លោះ​ក្រោយ 48MP+5MP) អមដោយ O-Dot ផលិត​ពី​សេ​រ៉ា​មិច សម្រាប់​ការពារ​មិន​ឲ្យ​ងាយ​ខូច ឬ​សឹក​ឡេ​ន​កាមេរ៉ា​។ 
 
​អាស្រ័យហេតុនេះ ប្រសិនជា​ចង់បាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2 F ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា លោកអ្នក​គ្រាន់តែ​គោរព​តាម​លក្ខខណ្ឌ​ងាយៗ ដូចខាងក្រោម​នេះ ៖ 
 
•​ ​ថតរូប 1 ឬ​ច្រើន​បំផុត 4 ពី​ពិធី​បុណ្យអុំទូក ជាមួយនឹង​ការសរសេរ​សាច់រឿង អំពី​រូប​ទាំងនោះ ហើយ Post នៅលើ​គណនី Facebook ផ្ទាល់ខ្លួន​ជា Public ជាមួយនឹង Hastag: #OPPO_WaterFestival_Storygrapher​។ 
•​ ​កម្មវិធី​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃទី 5 ដល់ 20 វិច្ឆិកា ឆ្នាំ​2019 ហើយ​អ្នកឈ្នះ នឹង​ប្រកាស នៅ​ថ្ងៃទី​25 ខែវិច្ឆិកា ឆ្នាំ​2019 នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO ជាមួយនឹង​លក្ខខណ្ឌ​លម្អិត​តាម Link នេះ https://bit.ly/2CJJz4A
​សម្រាប់​អ្នកឈ្នះ ក្រុមហ៊ុន OPPO នឹងត្រូវ​វិនិច្ឆ័យ​ទៅលើ​គុណភាព​រូប ជាមួយនឹង​អត្ថន័យ​នៃ​ការសរសេរ​សាច់រឿង​ដែល​ល្អ​បំផុត និង​អ្នក​ដែល​បាន​គោរព​ត្រឹមត្រូវ តាម​លក្ខខណ្ឌ​ដែល​បានកំណត់​។ អាស្រ័យហេតុនេះ សម្រាប់​លោកអ្នក​ដែល​ពុំទាន់​បាន​ចែករំលែក​នូវ ទិដ្ឋភាព​ស្អា​តនៃ​ថ្ងៃបុណ្យ​អុំទូក​ជាតិ​យើង ទៅកាន់​ពិភពលោក កុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លងផុតទៅ​។ 
 
​នេះ​ជា​បណ្តុំ​រូបភាព​របស់​បេក្ខជន ដែល​បាន​ចូលរួម និង​ផុស​តាម​ហ្វេ​ស​ប៊ុ​ក​កន្លងមក​៖








 
 
​សូម​រំលឹកថា ក្រុមហ៊ុន OPPO ផ្តួចផ្តើម​នូវ​កម្មវិធី #OPPO_WaterFestival_Storygrapher ដែលជា​ផ្នែក​មួយ​នៃ​គម្រោង #IamAStorygrapher ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកប្រើប្រាស់​ស្មា​ត     ហ្វូ​ន​គ្រប់​ស្រទាប់​ជុំវិញ​ពិភពលោក អាចជា​ក្លាយ Storygrapher ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ទាំង​ការថតរូប និង​ការ​ពិពណ៌នា អំពី​អត្ថន័យ​នៃ​រូបភាព​ដែល​ខ្លួន​បាន​ថត​រួច ទៅកាន់​មិត្តភក្តិ មនុស្ស​ជាទី​ស្រឡាញ់ ឬ​មហាជន ដោយ​គ្រាន់​តែមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី គឺ OPPO Reno2 ឬ Reno2 F គឺជា​ការ​ស្រេច​។ ជាក់ស្តែង​កម្មវិធី #IamAStorygrapher ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង រហូតដល់​មានការ​ចូលរួម​ពី​សំណាក់ តារាចម្រៀង និង​តារា​សម្តែង​ល្បីឈ្មោះ លោក William Chan និង​តារា​បង្ហាញ​ម៉ូត​ល្បីឈ្មោះ Coco ប្រចាំ​ប្រទេស​ហុងកុង តាមរយៈ​ការថត​រូបថត​ជាមួយនឹង​ការសរសេរ​សាច់រឿង​ពិត​។ បើ​ចង់ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ https://www.youtube.com/watch?v=5aJZ-Fw9Cns
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com