ONE Championship
កីឡាជាតិ
ជាតិ
៥​ចំណុច​របស់ Nong-O នឹង​ជួយ​អ្នក​ហាត់គុន​ជម្រុះ​កើន​កម្រិត​បច្ចេកទេស​
15, Nov 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Nong-O Gaiyanghadao ជា​ម្ចាស់​ជើងឯក​ក្បាច់គុន​មួយ​ថៃ Muay Thai World Champion ច្រើន​ស្ថាប័ន​មកពី​ក្លិប​ប្រដាល់ Evolve Fight Team និង​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់​ថៃ​។ Nong-O មាន​ជំនាញ​យ៉ាង​ល្អឥតខ្ចោះ និង​បង្ហាញ​ក្បាច់គុន​របស់ខ្លួន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ និង​ឡើង​សង្វៀន​ខ្លួនឯង​ដែរ​។​


 
 Nong-O ជា​កីឡាករ​កំពូល​របស់​ថៃ​ក្នុង​ការប្រកួត​ប្រដាល់​សម័យ​ទំនើប ដោយ​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ល្បឿន​ទាត់​លឿន និង ការ​វ៉ៃ​ចេញ​លឿន​ជាដើម​។ ជើង​ខ្លាំង​រូបនេះ​គ្រង​ខ្សែក្រវាត់​ជាច្រើន​ពី​៥​ប្រភេទ​ទម្ងន់​ខុសគ្នា​។  Nong-O ជា​ម្ចាស់​ខ្សែក្រវាត់ Lumpinee Muay Thai World Champion ៤​សម័យកាល​, ម្ចាស់​ខ្សែក្រវាត់ Rajadamnern Muay Thai World Champion ១ ដង​, ម្ចាស់​ខ្សែក្រវាត់ Thailand National Champion ២​ដង​, និង ឈ្នះ​ពាន​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ (Fighter of the Year award) ចំនួន​២​ដង​។ បើសិនជា​អ្នក​បាន​ហ្វឹកហាត់​ពី​ម្ចាស់​ខ្សែក្រវាត់ ONE Championship Muay Thai Bantamweight World Title អ្នកនឹង​ទទួល​កម្រិត​បច្ចេកទេស​ខ្ពស់​ទៅតាម​ហេតុផល​អស្ចារ្យ​ចំនួន ៥ ដូចខាងក្រោម​។ 


 
១- ទទួល​ការយល់ដឹង​អំពី​កីឡាករ​អាជីព​

Nong-O តែងតែ​ផ្ដល់ព័ត៌មាន​ល្អៗ​មិនអាច​កាត់ថ្លៃ​បាន​ដើម្បី​ឲ្យ​កូនសិស្ស​ក្លាយជា​កីឡាករ​អាជីព​។ ផ្នត់គំនិត និង ព័ត៌មាន​ដែល​បញ្ជូន​ដល់​កូនសិស្ស​មិនមែន​សុទ្ធតែ​ទទួលបាន​ការបង្ហាត់​ដូច​គ្រូ​ផ្សេង​នោះទេ​។ Nong-O បានផ្ដល់​ផ្នត់គំនិត​ឆ្លាត​វៃ មុន​ឈានទៅរក​ការប្រកួត​លើស​ង្វៀន​។ ការហ្វឹកហាត់​ជាមួយ Nong-O អ្នកនឹង​ដឹង​អំពី​របៀប​ក្លាយជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ការស្វែងយល់​អំពី​ការប្រយុទ្ធ និង យល់ដឹង​អំពី​ការការពារ គឺ ជា​ភារកិច្ច​របស់ Nong-O​។ កីឡាករ​ថៃ​រូបនេះ​នឹង​បង្ហាញ​អំពី​ការមើល​ស្ថានការណ៍​លើស​ង្វៀន​មុនពេល​វ៉ៃ​ចេញ ឬ ទាត់​ចេញ ឬ រក​ឱកាស​ដើម្បី​បញ្ចប់​គូប្រកួត​។ Nong-O ជា​កីឡាករ​អាជីព​ដែលមាន​បទពិសោធន៍​ប្រកួត​រហូតដល់​ជាង ៣០០ ដង​ពី​ការប្រកួត​មួយ​ថៃ​, Kickboxing និង ក្នុងនាម​កីឡាករ​អាជីព​លំដាប់​ពិភពលោក​។ គេ​បាន​អភិវឌ្ឍ​ខ្លួន​ឲ្យ​មានការ​ប្រកួត​ល្អ​បំផុត​ក្នុង​កម្រិត​ខ្ពស់ និង មាន​កម្រិត​ខួរក្បាល​គិត​ខ្ពស់ (IQ)​សម្រាប់​ក្បាច់គុន​មួយ​ថៃ​។ គេ​បង្រៀន​កូនសិស្ស​ឲ្យ​មាន​ការគិត​ក្លាយជា​កីឡាករ​អាជីព មាន​បច្ចេកទេស​ខ្ពស់  មាន​ប្រសិទ្ធភាព និង ផ្ដោតលើ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ឈាន​ទៅជា​កីឡាករ​ខ្លាំង​មួយរូប​។ 
 
 
២- សំលៀង​អាវុធ​មុត​ស្រួច​

Nong-O ត្រូវបានគេទទួលស្គាល់​ថា​ជា​កីឡាករ​មាន​អាវុធ​មុត​ស្រួច​ទាំង​ការពារ និង ប្រយុទ្ធ​។ គេ​ជា​កីឡាករ​ល្អ​ពេញលេញ​ក្នុង​អាជីព​របស់ខ្លួន មិន​ត្រឹមតែ​ឆ្លាត​មួយ​មុខ​នោះទេ ប៉ុន្តែ​ថែមទាំង​មាន​កម្រិត​ប្រកួត​ដល់​កំពូល​។ សិស្ស​អាច​រៀន​បាន​អំពី​របៀប​ទាត់ របៀប​ម៉ាត់ កែង និង ជង្គង់​ពេល​ស្ថិតនៅ​ទីតាំង​នានា​នៅលើ​សង្វៀន​។ ការ​ទាត់​និង​ម៉ាត់​ក្នុងពេល​តែមួយ​ជា​អាវុធ​ល្អ​ឯក​សម្រាប់ Nong-O​។ ការ​ទាត់​សំដៅ​គូប្រកួត​ក្នុងពេល​វេលា​ច្បាស់លាស់​មួយ​ក៏​ជា​ជំនាញ​របស់​រូបគេ​ដែរ​។  Nong-O អាចធ្វើ​ឲ្យ​ការប្រកួត​របស់​កូនសិស្ស​កាន់តែ​ល្អប្រសើរ​។ Nong-O មិន​ត្រឹម​បង្រៀន​លើ​មូលដ្ឋានគ្រឹះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្រៀន​កម្រិត​បច្ចេកទេស​ខ្ពស់ ហើយ អ្នក​អាច​ក្លាយជា​ស៊ុប​ពើ​ស្តារ របស់​ក្បាច់គុន​មួយ​ថៃ​ទៅ​ថ្ងៃ​អនាគត​។ 
 
៣-​ប្រើការ​បត់បែន​ផ្នែក​រាងកាយ​

​មួយ​ថៃ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សិល្បៈ​នៃ​ការប្រកួត​មានដូចជា កែង ទាត់ ជង្គង់ និង ម៉ាត់​ជាដើម​។ Nong-O ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ល្អ​បំផុត​មាន​ជំនាញ​ទាត់​មិន​ធ្លាប់មាន​រួមទាំង​ការប្រើ​ជើង​ស្ដាំ​និង​ឆ្វេង​ទាត់​យ៉ាង​លឿន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សោត គេ​អាច​ប្ដូរ​ទីតាំង​ទាត់ និង ប្រយុទ្ធ​បាន​លឿន​ផងដែរ​។ ជើង​ទាំងពីរ​របស់គេ​អាច​បត់បែន និង ទាត់​បាន​គ្រប់ពេល​ទៅតាម​ទីតាំង​គ្រប់​មុំ​នៃ​សង្វៀន​។ Nong-O នឹង​បង្ហាត់​អ្នក​អំពី​ការចេញ​អាវុធ​និង​គ្រប់គ្រង​ស្ថានការណ៍​។ គេ​មាន​វិធីសាស្ត្រ​បង្ហាត់​ផ្សេងគ្នា​ជាច្រើន រួមទាំង​ការប្រមូល​កម្លាំង​។  ពេល​ហ្វឹកហាត់​ជាមួយ Nong-O គឺ​ធ្វើ​ឲ្យ​រាងកាយ​អាច​បត់បែន​គ្រប់​កាលៈទេសៈ​យ៉ាង​មាន​ប្រសិទ្ធភាព​។​
 
៤-​រៀន​ទប់ទល់​គូប្រកួត​គ្រប់​ស្ថានការណ៍​
Nong-O មានកំណត់​ត្រា​ប្រកួត​ជាង​៣០០​លើក​ក្នុង​អាជីព​របស់គេ និង​បាន​ជួប​គូប្រកួត​ជាច្រើន​នៅលើ​រេញ​។ គេ​ជា​កីឡាករ​ដែលមាន​ជង្គង់​មុត​ស្រួច​ដូច​ជាង Petchboonchu FA Group និង Sagetdao Petpayathai ប៉ុន្តែ​រូបគេ​បាន​កែប្រែ​ទៅជា​កីឡាករ​មាន​បច្ចេកទេស​ដូចជា Sam-A Gaiyanghadao និង Jomthong Chuwattana​។ ជាមួយគ្នា​នោះ Nong-O មាន​កម្លាំង​ដៃ​ធ្ងន់​ដូច Pornsanae Sitmonchai និង មានបទពិសោធន៍​ទប់ទល់​ជាមួយ​គូប្រកួត​ច្រើន​លើស​ង្វៀន​។ Nong-O ធ្លាប់​ប្រកួត​ទល់នឹង​វីរបុរស​ថៃ Saenchai PKSaenchaiMuayThaiGym, Singdam Kiatmookao, Pakorn Sakyothin, Kongsak Sitboonmee, និង កីឡាករ​រួម​ជាតិ​ច្រើន​ទៀត​។ Nong-O ទទួលបាន​បទពិសោធ​ន៍​និង​រៀនសូត្រ​ពី​ជើង​ខ្លាំង​ថៃ​ជាច្រើន​។ ដូច្នេះ​កូនសិស្ស​ជំនាន់​ក្រោយ​នឹង​ក្រេប​បាន​ចំណេះដឹង​ខ្ពស់​អំពី​ការ​ទប់ទល់​គូបដិបក្ខ​។ Nong-O ផ្ដល់​ផ្នត់គំនិត​ទំនុកចិត្ត​ដល់​កូនសិស្ស​គ្រប់ពេលវេលា​ពេល​ឡើង​ប្រកួត​។ 
 
៥- ការទទួលបាន​បទពិសោធ​ន៍​កម្រិត​ពិភពលោក World Championship
 
Nong-O ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ជាច្រើន​និង​មានបទពិសោធន៍​លើសលប់ បន្ទាប់ពី​ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ថៃ​តាំងពី​អាយុ ៩ ឆ្នាំ​។ Nong-O ចាប់ផ្ដើម​ពី​កម្រិត​សូន្យ​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​អាជីព​។ Nong-O បង្ហាត់​អ្នក​អំពី​បច្ចេកទេស​លំដាប់​ពិភពលោក​មិនអាច​កាត់ថ្លៃ​បាន​។  Nong-O មិន​ត្រឹមតែ​ប្រាប់​អំពី​វិធី​ដើម្បី​យកជ័យ​ជម្នះ ប៉ុន្តែ ប្រាប់​អំពី​ល្បិច​ដើម្បី​ប្រកួត​យក​ជើងឯក​ទៀតផង​។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុងការ​បង្ហាត់ , ការរៀបចំ​ប្រកួត​, ការរៀបចំ​ទម្លាប់​ល្អ និង ផ្ដល់​កម្លាំង​ស្មារតី​គ្រប់ពេល​។ កីឡាករ​ថៃ​រូបនេះ​ជា គ្រូបង្វឹក​ដ៏​អស្ចារ្យ ហើយក៏​ជួយ​ឲ្យ​អ្នក​ដល់​ចំណុច​សក្ដានុពល​ទៀតផង​។ ការបង្ហាត់​ស្ដង់ដារ​អន្តរជាតិ​របស់ Nong-O ធ្វើ​ឲ្យ​កូនសិស្ស​ក្លាយជា​កីឡាករ​កម្រិត​ពិភពលោក​យ៉ាង​ឆាប់រហ័ស​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕

© រក្សាសិទ្ធិដោយ thmeythmey.com