អត្ថបទពាណិជ្ជកម្ម
ទៅ​ស្ទូចត្រី ប៉ុន្តែ​មិនបាន​ត្រឹម​ត្រី​ឯណា បាន​ដល់​ទឹកប្រាក់​៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ
15, Nov 2019 , 9:07 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីរាជការ​នៅ​ខេត្តព្រះវិហារ​ម្នាក់ លោក សោ លឹម​ហេង ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា​កន្លងទៅ គ្រា​ដែល​លោក​នាំ​ប្អូនៗ​ទៅ​ស្ទូចត្រី​។​
 
​លោក​ថា​៖«​ចិត្ត​ខ្ញុំ​ចេះតែ​ចង់ទៅ​ស្ទូចត្រី​នៅ​បឹង​នោះ ប៉ុន្តែ​ទាល់តែ​ព្រឹក​ថ្ងៃទី​២៨ ម៉ោង​ប្រហែល​៩​ព្រឹក​ទើប​ខ្ញុំ​បាន​ទៅ​ស្ទូច​។ ពេល​ស្ទូច​មេឃ​ចាប់ផ្តើម​ក្តៅ ខ្ញុំ​ក៏​នឹក​ចង់​ផឹក​វើក WURKZ ក៏​ដើរទៅ​ទិញ​នៅ​តូប​ដាច់ស្រយាល​មួយ​ក្បែរ​នោះ​។ ស្រាប់តែ​គាស់​បាន​បន្តិច​មិនទាន់​ដាច់​ផង ត្រី​វា​ស៊ី​សន្ទូច ខ្ញុំ​ក៏​ទុក​វើក WURKZ មួយ​ឡែក ដើម្បី​ដោះ​សន្ទូច ហើយ​ខ្ញុំ​ក៏​មក​អ៊ុត​ម្តងទៀត ស្រាប់តែ​ឃើញ​៤០​លាន​រៀល​។ អានេះ​បាន​គេ​ថា ហេង​មែនៗ​»​។ 
 
​លោក​បញ្ជាក់​បន្តថា​៖ «​ទឹកប្រាក់​នេះ​មក​ចំពេល​ណាស់ ព្រោះ​ថ្ងៃទី​២២ វិច្ឆិកា​នេះ ខ្ញុំ​ត្រៀមខ្លួន​ចូល​រោងការ​ធ្វើជា​កូនកំលោះ​ហើយ ហើយក៏​កំពុង​ពិបាកចិត្ត​តិចៗ​ដែរ ថា​រៀបការ​ហើយ​ចង់​បង្កើត​មុខរបរ​ប្រចាំត្រកូល​មួយ​ជាមួយ​គ្រួសារ​ថ្មី​របស់ខ្ញុំ គឺ​លក់​គ្រឿង​សង្ហា​រឹម​ព្រោះ​គ្រួសារ​ខ្ញុំ​ធ្លាប់ជា​អ្នកលក់​ស្រាប់​។ ពេលនេះ​ខ្ញុំ​អស់​បារម្ភ​ហើយ ហើយក៏​នឹង​ត្រៀមខ្លួន​ក្លាយជា​កូនកំលោះ​យ៉ាង​សប្បាយចិត្ត​បំផុត​ដែរ​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com