មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា ផ្លែចេកមានប្រយោជន៍ច្រើន តែមានមនុស្សតិចណាស់ដែលដឹងអំពីប្រយោជន៍ចំពោះសុខភាពនៃការញ៉ាំត្រយូងចេក។ ជាធម្មតា ត្រយូងចេកត្រូវបានប្រជាជនខ្មែរយើងប្រើប្រាស់ជាបន្លែសម្រាប់ធ្វើជាម្ហូបទទួលទាន។ ចំពោះរសជាតិវិញ បើញ៉ាំឆៅប្រហែលជាពិបាកបន្តិច ប៉ុន្តែវាគឺជាអន្លក់ដ៏ឆ្ងាញ់បំផុតសម្រាប់ខ្ញុំ។
ក្រៅពីនេះ វាមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ដូចជា៖
• ជួយប្រឆាំងនឹងការបង្ករោគ និងបង្ការការលូតលាស់របស់បាក់តេរី និងមេរោគជំងឺគ្រុនចាញ់
• សម្បូរអង់ទីអុកស៊ីដង់ ដែលអាចប្រឆាំងនឹង ទប់ស្កាត់រ៉ាឌីកាល់សេរីកុំឲ្យកើតជំងឺមហារីក
• សម្បូរទៅដោយជាតិសរសៃមិនរលាយ ដែលល្អបំផុតសម្រាប់សុខភាពក្រពះពោះវៀន
• ត្រយូងចេកជួយបង្កើនសុខភាពរបស់ស្បូននៅពេលទទួលទានបានទៀងទាត់
• ដោយសារតែត្រយូងចេកសម្បូរជាតិសរសៃ ដូច្នេះវាល្អបំផុតសម្រាប់ការសម្រកទម្ងន់។ ចូរទទួលទានវាយ៉ាងហោចណាស់ ៤ ទៅ៥ដងក្នុងមួយសប្តាហ៍
• ត្រយូងចេកល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន
• ត្រយូងចេកជួយបង្កើនចំនួនអេម៉ូគ្លូប៊ីនក្នុងឈាម ដូច្នេះវាអាចគ្រប់គ្រងបញ្ហាកង្វះគ្រាប់ឈាមតាមបែបធម្មជាតិ
• ដោយសារតែត្រយូងចេកសម្បូរជាតិអាស៊ីត, Tannins, Flavonoids និងអង់ទីអុកស៊ីដង់ផ្សេងៗទៀត ដូច្នេះវាអាចជួយក្នុងការកំចាត់រ៉ាឌីកាលសេរីផង និងទប់ស្កាត់ជំងឺមហារីកផង
• ក្នុងត្រយូងចេកក៏មានសារធាតុ ម៉ាញ៉េស្យូម ដែលអាចជួយកាត់បន្ថយភាពថប់អារម្មណ៍ និងជួយឲ្យមានអារម្មណ៍កាន់តែល្អផងដែរ។
• ត្រយូងចេកក៏សម្បូរទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនទៀត ដែលអាចចាត់ទុកថាជាប្រភពជីវជាតិដ៏ឆ្លាតវ៉ៃបែបធម្មជាតិបាន៕
ត្រួតពិនិត្យដោយ www.health.com.kh