រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៧ វិច្ឆិកា ឆ្នាំ២០១៩នេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងរៀបចំការចាប់រង្វាន់លើកចុងក្រោយ សម្រាប់កម្មវិធីអាពាហ៍ ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ MYTV ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
កម្មវិធីពិសេសនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យ ពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ហ្សូណូ, កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជន ដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង ដូចជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅទីក្រុងឡុងរបស់ស្រាបៀរ ABC ចំនួន ៣ រង្វាន់។ ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅហូលីវូដ ទីក្រុងឡូសអាន់ជ័រលេស របស់ស្រាបៀរ HEINEKEN ចំនួន ២ រង្វាន់ និងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនី រួមជាមួយនឹងទឹកប្រាក់ 1500 ដុល្លារអាមេរិក របស់ស្រាបៀរ TIGER ចំនួន ៦ រង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?
សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
អបអរពិធីអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។
ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)