ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា សង្ឃឹមថា នឹងមានការផ្សះផ្សា
15, Nov 2019 , 9:07 pm        
រូបភាព
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដូច្នេះថា៖«ខ្ញុំសង្ឃឹមថា តទៅថ្ងៃមុខ កម្ពុជា នឹងដើរទៅរកផ្លូវផ្សះផ្សាជាតិ ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សេរីភាពពេញលេញដល់ខ្មែរគ្រប់និន្នាការ និងលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។



លោក កឹម សុខា រំលេចសារនេះឡើង ក្រោយពីលោក ទើបនឹងទទួលបានសិទ្ធិសេរីភាពមួយចំនួនពីតុលាការ ដូចជា អាចដើរហើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និង អាចជួបអ្នកណាក៏បាន កុំឲ្យតែពាក់ព័ន្ធនឹងសកម្មភាពនយោបាយ។ ត្រឹមមួយសប្តាហ៍ ក្រោយទទួលបានសិទ្ធិនេះ លោក បានជួបទូតបរទេស៧នាក់ហើយ រូមមាន ទូតបារាំង ទូតអាមេរិក ទូតអាល្លឺម៉ង់ ទូតអូស្ត្រាលី ទូតជប៉ុន ទូតអង់គ្លេស ទូតស្វីស និងទូតសហភាពអឺរ៉ុប ហើយនឹងបន្តជួបទូតដទៃទៀតដែរ។

ប្រធានអតីតគណបក្សប្រឆាំងរូបនេះ សរសេរដូច្នេះថា៖«ខ្ញុំមានសេចក្តីរីករាយណាស់ ដែលប្រទេសជាមិត្តរបស់កម្ពុជា តែងឈរជាមួយប្រជាពលរដ្ឋខ្មែរនិងលទ្ធិប្រជាធិបតេយ្យ»។

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com