ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូរ​សព្ទ​ច្រឡំ​លេខ​នាយករដ្ឋមន្ត្រី​ហើយ​!
16, Nov 2019 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
ខណៈដែល​សម្តេច ហ៊ុន សែន កំពុង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​បើកសម្ពោធ​ការដ្ឋាន​សាង​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​សៅរ៍​នេះ ស្រាប់តែ​ទូរ​សព្ទ​សម្តេច​បាន​រោទិ៍​ឡើង ហើយ​សម្តេច​ជឿថា ជា​ការហៅ​ច្រឡំ​។



​សម្តេច​បន្ត​និយាយ​មួយសន្ទុះ ទូរ​សព្ទ​បន្ត​រោទិ៍ ហើយ​សម្តេច​បាន​លើក​និយាយ​ដោយ​សួរថា «​អញ្ជើញ​មក​ពីណា​ក្មួយ​»​។ អ្នក​ហៅ​ទូរ​សព្ទ​ដែលជា​សំឡេង​បុរស បានត្រឹមតែ​និយាយថា «​ច្រឡំ​លេខ ច្រឡំ​លេខ​» ហើយក៏​ចុច​បិទ​បាត់ទៅ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​និយាយ​បែប​កំប្លែង​ថា សំណាង​ហើយ​ដែល​អ្នក​ទូរ​សព្ទ​ច្រឡំ ជា​មនុស្ស​ប្រុស បើ​មនុស្ស​ស្រី​វិញ ពិតជា​ចប់ ព្រោះ​សម្តេច​កំពុងស្ថិត​ក្នុងការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​ព័ត៌មាន​ជាច្រើន​៕




© រក្សាសិទ្ធិដោយ thmeythmey.com