ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី បានទៅដល់ក្រុងប៉ារីសវិញហើយ
× លោក សម រង្ស៊ី បានទៅអាកាសយានដ្ឋាន Paris-Charles De Gaulle ក្រុងប៉ារីស ប្រទេសបារាំងវិញហើយ។ អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ពីដំណើររបស់ខ្លួននៅលើបណ្តាញសង្គម Twitter ដែលលោកបានបង្ហោះកាលពីវេលាម៉ោង១ និង៤៦នាទីរសៀល [ម៉ោងនៅកម្ពុជា] ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា នេះ។
លោក សម រង្ស៊ី បានចាកចេញពីប្រទេសបារាំង ទៅដល់ក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ជាមួយនឹងការតាំងចិត្តថា មកកាន់កម្ពុជាឲ្យបាន ប៉ុន្តែអ្វីៗមិនបានលេចចេញជារូបរាងនោះឡើយ។
លោកបានបន្តស្នាក់នៅប្រទេសម៉ាឡេស៊ីរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា មុនបន្តដំណើរទៅក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ហើយសំចតនៅសិង្ហបុរី មុននឹងបន្តទៅក្រុងប៉ារីស ប្រទេសបារាំង។ នៅម៉ាឡេស៊ី លោក សម រង្ស៊ី ក៏បានជួបអ្នកនយោបាយម៉ាឡេស៊ីមួយចំនួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com