ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន បញ្ជាក់ថា មិនឲ្យកូនចូលឡូកឡំការគ្រប់គ្រងសេដ្ឋកិច្ចហិរញ្ញវត្ថុឡើយ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រតិកម្មសារជាថ្មីម្តងទៀតទៅនឹងការរិះគន់លើការតែងតាំងតំណែងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសក្នុងជួរមេទ័ព។ នាពិធីសម្ពោធផ្លូវនៅខេត្តព្រះសីហនុ សម្តេចបានលើកឡើងថា ជារឿងមិនត្រឹមត្រូវដែលខំបណ្តុះបណ្តាលកូន ហើយឲ្យពួកគេធ្វើជាមេចោរ។
សម្តេចបានអះអាងថា សម្តេចមានសិទ្ធិអំណាចក្នុងការតែងតាំងរដ្ឋលេខាធិការ មេគយ និងតំណែងផ្សេងទៀត ប៉ុន្តែសម្តេចសុំការយោគយល់ពីកូនៗ ដោយសម្តេចមិនតែងតាំងពួកគាត់ក្នុងតំណែងរដ្ឋាភិបាល និងឲ្យពួកគាតចូលឡូកឡុំជាមួយការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ នោះឡើយ។
សូមស្តាប់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
© រក្សាសិទ្ធិដោយ thmeythmey.com