ជាតិ
ពីនេះ ពីនោះ
ពាក្យស្ត្រីឆ្លើយ គឺ «ចាស», «ចា៎ះ» ឬ «ច៎ះ» ទៅតាមការបង្អូសសំឡេង
× ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មិនមានពាក្យ«ចា៎»ទេ គឺមានតែពាក្យ «ចាស», «ច៎ះ» ឬ«ចា៎ះ» រីឯពាក្យ «ចាស់» មានមួយផ្សេងទៀត។
«ចាស» ឬ«ចា៎ះ» ជាពាក្យស្ត្រីឆ្លើយ ដែលមានសូរបង្អូសវែង ខ្លីល្មម និងមានសូរខ្ពស់គ្រលួច។ គេប្រើពាក្យ«ចាស» សម្រាប់តែមនុស្សស្រីឆ្លើយទៅមនុស្សដែលមានវ័យចំណាស់ជាងខ្លួន ដែលជាពាក្យគួរសម។ ស្រីៗដែលឆ្លើយថា«ចាស» ល្អជាងឆ្លើយថា «ហ្នឹងហើយ» ឬ«អើ»ដែលមិនមែនជាភាសាទន់ភ្លន់នោះទេ។ ការពិតពាក្យ«ហ្នឹងហើយ»ឬ«អើ»គេប្រើបានតែមនុស្សដែលមានអាយុស្របាលគ្នា ឬមានអាយុក្មេងជាងខ្លួនតែប៉ុណ្ណោះ។
ដោយឡែកគេប្រើពាក្យ «ចាស់» សម្រាប់សម្គាល់លើមនុស្សដែលមានវ័យទីដៃពីក្មេង ឬរបស់របរដែលមានសភាពទ្រុឌទ្រោម។ ឧទាហរណ៍៖ មនុស្សចាស់, សំពត់ចាស់,សម្លចាស់អំបិល គឺសម្លដែលប្រៃបន្តិច។
ជារួមគេត្រូវចងចាំថា កាលណាប្រើពាក្យ«ចាស»ឬ«ចា៎ះ»គឺសំដៅលើពាក្យសំដីដែលត្រូវឆ្លើយនឹងអ្នកដទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com