ជាតិ
អភិបាលខេត្តកំពង់ចាមឲ្យមន្ត្រីជំនាញដោះស្រាយករណីបាក់ស្រុតដីច្រាំងទន្លេ
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ ដីច្រាំងទន្លេនៅក្រោយប៉ុស្តិ៍នគរបាល សង្កាត់កំពង់ចាម ខេត្តកំពង់ចាម បានបាក់ស្រុត ដែលធ្វើឲ្យប៉ះពាល់ដល់អគារប៉ុស្តិ៍រដ្ឋបាលផ្ទាល់តែម្តង។ ក្រោយករណីនេះកើតឡើង លោកអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តបានចុះទៅពិនិត្យ ហើយដាក់បញ្ជាឲ្យមន្ត្រីជំនាញដោះស្រាយ។
ដីច្រាំងទន្លេមួយកន្លែង ប្រវែងប្រមាណជា១០ម៉ែត្រ ទទឹង៥ម៉ែត្រ បានបាក់ស្រុតដីច្រាំងទន្លេដោយគ្រោះធម្មជាតិ។ ក្រោយការពិនិត្យស្ថានភាពផ្ទាល់ លោក អ៊ុន ចាន់ដា ដែលជាអភិបាលខេត្ត បានដាក់ចេញនូវផែនការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបង្កើតផែនការដោះស្រាយបញ្ហាចំពោះមុខឲ្យទាន់ពេលវេលា។
ស្របពេលជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តកំពង់ចាម នឹងអនុវត្តគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខេត្តកំពង់ចាម ដែលត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខ៕
រូបភាពពីក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com