សុខភាព
អន្តរជាតិ
ការសិក្សា​៖ ទាល់តែ​អាយុ​លើសពី​៤០​ឆ្នាំ ទើប​មនុស្ស​ប្រុស​មាន​ភាពចាស់ទុំ​
17, Nov 2019 , 8:29 pm        
រូបភាព
ដោយ: ធីតា
​ខុសពី​មនុស្ស​ស្រី មនុស្ស​ប្រុស​ជាទូទៅ​នៅតែរ​ក្សាច​រឹត​ឫកពា ដូច​ក្មេង និង​មនុ​ស្សវ័យ​ជំទង់​។ ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Oxford ចក្រភព​អង់គ្លេស បានបង្ហាញ មនុស្ស​ស្រី​ឆាប់​មាន​ភាពចាស់ទុំ និង​មាន​ទំនួល​ខុសត្រូវ​ជាង ខណៈ​មនុស្ស​ប្រុស​ត្រូវ​ចាំមើល​រហូតដល់​ពួកគេ​មាន​អាយុ​លើស​៤០​ឆ្នាំ​។​



​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Oxford បាន​សិក្សា​ពី​ភាពខុសប្លែក​លើ​ការវិវត្ត​ភាពចាស់ទុំ​ផ្នែក​ខួរក្បាល​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដោយមាន​អ្នកចូលរួម​១២១​នាក់ ក្នុង​អាយុ​ចន្លោះ​ពី​៤ ទៅ​៤០​ឆ្នាំ​។



​ការសិក្សា​តាម​បច្ចេកវិទ្យា​ម៉ាស៊ីន​ស្កេ​ន (MRI-Magnetic Resonance Imaging)  បាន​លទ្ធផល​ឲ្យ​ឃើញថា ខួរក្បាល​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​សុទ្ធតែ​មានការ​វិវត្តន៍​ជា​វិជ្ជមាន​ដូចគ្នា ដោយ​គ្រាន់តែ​មនុស្ស​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ប៉ុណ្ណោះ ដើម្បី​ក្លាយជា​មនុស្ស​មាន​ភាពចាស់ទុំ​។​



​សាស្ត្រាចារ្យ Eduardo Calixto បាន​ពន្យល់ថា បើទោះបីជា​មនុស្ស​មាន​ទំហំ​ខួរក្បាល​ធំ​ជាង​ក៏ដោយ ប៉ុន្តែ​មនុស្ស​ជា​ញឹកញាប់​មាន​ល្អប្រសើរ និង​ការសម្រេចចិត្ត​ម៉ឺងម៉ាត់​ជាង​។ ទោះបីជា​យ៉ាង​ក៏ដោយ ភាព បញ្ហា​នេះ ក៏​មិនអាក្រក់​នោះដែរ​សម្រាប់​មនុស្ស ពីព្រោះ​ការរក្សា​ច​រឹត​ឫកពា​ដូច​កូនក្មេង និង​ជំទង់ បានយូរ ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​ពួកគេ​ជួបតែ​ភាព​រីករាយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com