អន្តរជាតិ
លោក Rajapaksa បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតនៅស្រីលង្កា លោក Gotabaya Rajapaka
× អតីតអគ្គលេខាធិការក្រសួងការពារជាតិ Gotabaya Rajapaksa បានជាប់ឆ្នោត ជាប្រធានាធិបតីស្រីលង្កាក្នុងអាណត្តិទី ៨។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យលោក Rajapaksa នៅថ្ងៃទី១៧ ខែវិច្ឆិកា។
ក្នុងវ័យ៧០ឆ្នាំ អតីតវីរសេនីយទោ លោក Rajapaksa បានទទួលការគាំទ្រជាង ៤៨ភាគរយ ឬសន្លឹកឆ្នោតគាំទ្រជិត ៦លាន។ បើគិតពីតំបន់Sinhaleseទៀត លោកRajapaksa ត្រូវបានគេរំពឹងថា អាចទទួលបានសំឡេងគាំទ្រច្រើនជាង ៥០ភាគរយ។ ក្នុងសំឡេងតាមពីក្រោយអតីតវីរសេនីយទោ លោក Sajith Premadasa រដ្ឋមន្ត្រីលំនៅដ្ឋាន ដែលមានវ័យ ៥២ឆ្នាំ បានទទួលសំឡេងគាំទ្រជាង ៤៥ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
តាមការលើកឡើងរបស់លោក Mahinda Deshapriya ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បាននិយាយថា យ៉ាងហោចណាស់ ៨០ភាគរយ នៃចំនួនប្រជាជនស្រីលង្កាជិត ១៦លាននាក់ ដែលគ្រប់អាយុបោះឆ្នោត បានចូលរួមការបោះឆ្នោតអាណត្តិទី៨នេះ។
© រក្សាសិទ្ធិដោយ thmeythmey.com