ជាតិ
ដំណើរការ​សាងសង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ចំនួន​៥​ទីតាំង
17, Nov 2019 , 10:59 pm        
រូបភាព
ទិដ្ឋភាពនៅមុខអង្គរតូច
ទិដ្ឋភាពនៅមុខអង្គរតូច
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ​ចាប់ផ្ដើម​សាងសង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ចំនួន​៥​ទីតាំង​ដូចជា កែង​ផ្លូវ​៦០​ម៉ែត្រ​, ក្លោងទ្វារ​ដី​ឆ្នាំង​, ក្លោងទ្វារ​ជ័យ​, មុខ​ប្រាសាទអង្គរវត្ត និង​ប៉ុស្ដិ៍​លក់​សំបុត្រ​ចាស់ ចាប់ពី​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ​តទៅ​។



​តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការបន្ថែម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​បង្កលក្ខណៈ ងាយស្រួល​ជូន​ភ្ញៀវ​បរទេស ដែល​បានមក​ទស្សនា​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។ ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការដកហូត​ដើមឈើ​មួយចំនួន​ដែល​ប៉ះពាល់​ដល់​ការសាងសង់​នេះ​ផងដែរ​។

​គួរ​បញ្ជាក់ថា រយៈពេល​១០​ខែ​គិតពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​មាន​ជាង​១,៨​លាន​នាក់ ដែល​ទទួលបាន​ចំណូល​សរុប​ជាង ៨០​លាន​ដុល្លារ​អាមេរិក​៕


Tag:
 ប័ណ្ណ​
 ​ទស្សនា​
 ​អង្គរ សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com