អត្ថបទពាណិជ្ជកម្ម
ការប្រគំ​តន្ត្រី​សប្បុរសធម៌ របស់ R&F បានបញ្ចប់​ជា​ស្ថាពរ​
18, Nov 2019 , 2:14 pm        
រូបភាព
​ពាំ​នាំនូវ​សេចក្ដីស្រឡាញ់​ដ៏​ធំធេង ដឹកនាំ​ដំណើរ​ការងារ​សប្បុរស​ធម៌
​ពាំ​នាំនូវ​សេចក្ដីស្រឡាញ់​ដ៏​ធំធេង ដឹកនាំ​ដំណើរ​ការងារ​សប្បុរស​ធម៌
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​16 ខែវិច្ឆិកា កន្លងទៅនេះ ការប្រគំ​តន្ដ្រី​សប្បុរសធម៌ R&F បាន​ប្រព្រឹត្តទៅ នៅឯ​ការិយាល័យ​ផ្នែក​លក់ នៃ បុរី អ​&​អេ​ហ្វ  យ៉ាង​គគ្រឹកគគ្រេង ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម ពី​សំណាក់​តារាចម្រៀង​ល្បីៗ​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប និង​ទស្សនិកជន អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ ពោរពេញ​ដោយ​សំឡេង​សប្បាយ​ខ្ញៀវខ្ញារ​។​
 
​បន្ទាប់ពី​ពិធីករ​សម្ដែង​កិច្ច​ស្វាគមន៍​ចាប់ផ្ដើម​កម្មវិធី ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​មួយ​បទ​បាន​បន្លឺឡើង ដើម្បី​បើកឆាក​ការប្រគំ​តន្ត្រី​នា​រាត្រី​នោះ ដែល​ញ៉ាំងឱ្យ​កម្មវិធី​ឈានដល់​ចំណុចកំពូល​ភ្លាម​តែម្ដង​។​


 ​ពាំ​នាំនូវ​សេចក្ដីស្រឡាញ់​ដ៏​ធំធេង ដឹកនាំ​ដំណើរ​ការងារ​សប្បុរស​ធម៌ 
 
​បន្ទាប់ពី​ការសម្ដែង​បើកឆាក​ដ៏​កន្ត្រាក់​អារម្មណ៍​រួចមក លោក Xu Wenshui អគ្គនាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន អ​&​អេ​ហ្វ កម្ពុជា បាន​លើកឡើងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណីជាតិ​សំខាន់ៗ​ទាំង 3 របស់​កម្ពុជា ហើយក៏​ជា​ពិធីបុណ្យ​មួយ ដែល​ប្រជាជន​កម្ពុជា​និយម​ចូលរួម​យ៉ាង​កុះករ ដើម្បី​អបអរសាទរ​រួមគ្នា​។ ជាមួយគ្នានេះ ពិធីបុណ្យ​នេះ ក៏​ប្រារព្ធ​ឡើង​ដើម្បី​ថ្លែងអំណរគុណ ត្រឡប់​ទៅកាន់​សង្គម​វិញ​ផងដែរ​។​


 
​លោក Xu Wenshui បន្តថា​៖«​ក្នុងនាម​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ហើយក៏​ជា​អ្នក​ស្ថាបនា និង​ប្រតិ​ប​តិ្ត​ការ​ទីក្រុង​ដ៏​ប្រពៃ​នេះ មិនដែល​បំភ្លេច ពី​បេសកកម្ម​របស់ខ្លួន ចំពោះ​ទំនួល​ខុសត្រូវ​ក្នុងសង្គម និង​ការអភិវឌ្ឍ​អនាគតកាល​ឡើយ​។ រាជធានី​ភ្នំពេញ គឺជា​រាជធានី​ដែល​ពោរពេញ​ទៅដោយ​យុវវ័យ ដូច្នេះហើយ​ទើប ក្រុមហ៊ុន អ​&​អេ​ហ្វ កម្ពុជា រួមគ្នា​ជាមួយនឹង មូលនិធិ​គន្ធបុប្ផា​កម្ពុជា បង្កើត​កម្មវិធី​សប្បុរសធម៌​តាមបែប​យុវវ័យ ក្នុងឱកាស​ពិធីបុណ្យ​អុំទូក ដើម្បី​ទ្រទ្រង់​ដល់​វិស័យ​សុខាភិបាល​កុមារ​កម្ពុជា ព្រមទាំង​អំពាវនាវ និង​សង្ឃឹមថា នឹង​អាចមាន​អ្នកចូលរួម​ក្នុង​ការងារ​សប្បុរសធម៌​កាន់តែ​ច្រើនឡើងៗ​ផងដែរ​»​។ 


 ​ស្រែកច្រៀង​ដោយ​សេចក្ដី​អាណិត​ស្រឡាញ់ សម្រេចបាន​នូវ​ភ្នំពេញ​ដ៏​ប្រពៃ​
 
​ពណ៌​ចម្រុះ​បាន​រំលេច​ពាសពេញ​ផ្ទៃ​វេហា លាយឡំ​ជាមួយនឹង​នឹង​ស្បៃ​រាត្រី អម​ទៅដោយ​សំនៀង​ដ៏​ពីរោះ បន្លឺឡើង​តាម​បណ្ដោយ​ផ្លូវ 60 ម៉ែត្រ​។ តារាចម្រៀង​កម្ពុជា​ល្បីៗ រួមមាន លោក​ឆន សុ​វណ្ណា​រាជ​, បូរ៉ា ដា​រ៉ា​ណា​, ឈិន រតនៈ ជាដើម បាន​ឡើង​សម្ដែង​ជា​បន្តបន្ទាប់ ញ៉ាំងឱ្យ​កម្មវិធី មាន​ភាពសប្បាយ​រីករាយ​ក្រៃលែង សំឡេង​ហ៊ោកញ្ជ្រៀវ​កងរំពង​មិន​ដាច់​សូរ រួមជាមួយ​នឹង​ការ​គ្រវី​ដង​អំពូល​របស់​ទស្សនិកជន ដែល​បង្ក​ជា​ទិដ្ឋភាព​សមុទ្រ​ភ្លើងពណ៌​ដ៏​ស្រស់ស្អាត​បំផុត​នា​រាត្រី​នោះ​។​


 
​តារាចម្រៀង​ទាំងអស់ បាន​សម្ដែង​ភាព​រីករាយ​ក្នុងការ​សហការ​ជាមួយនឹង ក្រុមហ៊ុន អ​&​អេ​ហ្វ កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ ដោយ​ប្រើ​កម្លាំងកាយ​ចិត្ត​ផ្ទាល់ខ្លួន​ជួយ​ដល់​អ្នក​ដែល​កំពុង​ជួបប្រទះ​ភាពខ្វះខាត ស្រប​ពេលដែល​អាចឱ្យ​ខ្លួន​ថ្លែងអំណរគុណ​តប​ត្រឡប់​ទៅវិញ ចំពោះ​កា​ស្រឡាញ់​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​កន្ល​ង​មកនេះ​ផងដែរ​។​


 
​បន្ទាប់ពី​ចម្រៀង​ដ៏​ពីរោះ​រណ្ដំ​រួចមក អ្នកតំណាង ក្រុមហ៊ុន អ​&​អេ​ហ្វ កម្ពុជា ក៏បាន​ឡើងលើ​ឆាក ដើម្បី​ប្រគល់​នូវ​ថវិកា​ដែល​ទទួលបាន​ពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​នានា ដល់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បង្ហាញ​អំពី​សេចក្ដីស្រឡាញ់ និង​ភាព​សប្បុរស​របស់​ប្រជាជន​ទាំងឡាយ​ដោយ​សកម្មភាព​គាំទ្រ និង​ចូលរួម​បរិច្ចាគ​ជាក់ស្ដែង​។ 
 
​ជា​កិច្ចបញ្ចប់ ក្រោម​ការដឹកនាំ​ច្រៀង​រួមគ្នា​ពី​ក្រុម​តារាចម្រៀង​ទាំងអស់ ទស្សនិកជន​ទាំងឡាយ ក៏បាន​ស្រែកច្រៀង​រួមគ្នា ដើម្បី​ញ៉ាំងឱ្យ​កម្មវិធី​តន្ត្រី​សប្បុរសធម៌​នេះ ឈានដល់​ចំណុចកំពូល​ចុងក្រោយ ហើយ​និង​បិទ​បញ្ចប់​កម្មវិធី​ជា​ស្ថាពរ​។​
 
​នៅលើ​ដង​វិថី​សប្បុរសធម៌​នេះ ក្រុមហ៊ុន អ​&​អេ​ហ្វ កម្ពុជា នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​«​កៀក​ស្និទ្ធ​នឹង​សរសៃ​ជីពចរ​នៃ​ទីក្រុង បង្កើត​នូវ​ជីវភាព​រស់នៅ​ដ៏​ប្រពៃ​» ក្នុងការ​ប្រឹងប្រែង​បង្កើត​នូវ​បទពិសោធន៍​រស់នៅ​ដ៏​មនោ​រម្យ ក្លាយខ្លួនជា​អ្នកប្រតិបត្តិ​ការ​ទីក្រុង​ដ៏​បវរ នៅលើ​ឆាក​អន្តរជាតិ និង​ផ្ដល់នូវ​គំនិត​សុទិដ្ឋិនិយម ដល់​សង្គម​ទាំងមូល ដើម្បី​សម្រេចបាន​នូវ​អនាគត​ភ្នំពេញ​ដ៏​រុងរឿង​។​


 ​កសាង​អនាគត​បវរ​រុងរឿង​តាម​ការរំពឹងទុក 
 
​កម្ពុជា គឺជា​ប្រទេស​ក្មេងខ្ចី​មួយ ដែល​រមែង​ផ្លាស់ប្ដូរ​រប​ថ​គំនិត​របស់​ពិភពលោក ម្ដង​ហើយ​ម្ដងទៀត​។ មិន​ថាស​ន្ទុះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឬ​បម្រែបម្រួល​នៃ​សំណង់​អគារ​ក្នុង​ទីក្រុង​នោះទេ គឺ​សុទ្ធតែ​បានបង្ហាញ​ពី​សមត្ថភាព និង​ភាព​លូតលាស់​ដ៏​លេចធ្លោ​។ ហេតុដូច្នេះ​ហើយ​ទើប  អ​&​អេ​ហ្វ  គ្រុប បាន​ពាំ​នាំមក​នូវ “​បុរី អ​&​អេ​ហ្វ​” កាលពី​ឆ្នាំ​2018 ដែលជា​បុរី​ឧទ្យាន​ស្ដង់ដារ​អន្តរជាតិ​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ នៅលើ​ទំហំ​ផ្ទៃដី 56 ម៉ឺន​ម៉ែត្រការ៉េ ដោយ​បង្កើតជា​តំបន់​រស់នៅ​លំដាប់​ខ្ពស់​ឈានមុខ​គេ​។ 


  
“​បុរី អ​&​អេ​ហ្វ​” ចាក់គ្រឹះ​នៅ​ចំ​កណ្ដាល​នៃ​តំបន់​ស្នូល​នៃ​រាជធានី​ភ្នំពេញ នាពេល​អនាគត​មិន​ឆ្ងាយ​ខាងមុខនេះ ដែលជា​ទីប្រជុំជន​ដ៏​មមាញឹក ចម្ងាយ​ប្រមាណ 30 នាទី ពី​អាកាសយានដ្ឋាន ឡោមព័ទ្ធ​ទៅដោយ​ក្រវាត់​ពាណិជ្ជកម្ម និង​សាលា​បណ្ដុះបណ្ដាល​អន្តរជាតិ​ជាច្រើន ហើយ​ងាយស្រួល​ក្នុងការ​ដំណើរ ទៅកាន់​ផ្នែក​នានា​នៅក្នុង​រាជធានី​ភ្នំពេញ និង​សម្បូរ​ទៅដោយ​ធនធាន​ហេដ្ឋារចនាសម្ព័ន្ធ​ចម្បងៗ​ផងដែរ ដែល​ស័ក្ដិ​សមជា​តំបន់​បុរី​លំដាប់​ខ្ពស់​ឈានមុខ​។ ទំហំ​ផ្ទៃដី​នៃ​ឧទ្យាន​សរុប 3 ម៉ឺន​ម៉ែត្រការ៉េ  ក្លិប​ឯកជន សរុប 2700 ម៉ែត្រការ៉េ និង​ហាង​ពាណិជ្ជកម្ម​ប្រមាណ 1 ម៉ឺន​ម៉ែត្រការ៉េ ស្ថិតនៅក្នុង​តំបន់​បុរី​ស្រាប់ ស្ទើរតែ​មិនចាំបាច់​ចេញពី​បុរី ក៏​ទទួលបាន​នូវ​សេវាកម្ម​គ្រប់គ្រាន់ សម្រាប់​ជីវភាព​របស់​នៅ​ប្រចាំថ្ងៃ​ដែរ​។​




 
​អាសយដ្ឋាន​មជ្ឈមណ្ឌល​ផ្នែក​លក់​៖ ផ្ទះ​លេខ 380 មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​
​លេខ​ទំនាក់ទំនង​៖ +855(0)1 8888 2777 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 VR-Planing
© រក្សាសិទ្ធិដោយ thmeythmey.com