ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្ត Mercedes ចាស់ៗ ពេញនិយម​សម្រាប់​តាំង​លម្អ​ក្នុងផ្ទះ ឬ​ភោជនីយដ្ឋាន​
18, Nov 2019 , 8:39 pm        
រូបភាព
​លោក ហង់ វ៉ាង​នា កំពុង​ជួសជុល និង​កែកុន រថយន្ដ Mercedes-Benz ម៉ូ​ឌែ​ល W111 ផលិត​ឆ្នាំ​១៩៦៣ ឲ្យ​បាន​ស្អាត​ដូចដើម​វិញ មុននឹង​លោក​ដាក់លក់​ឲ្យ​អតិថិជន​។ បើតាម​ម្ចាស់ យានដ្ឋាន និង​ហាង​លក់​ឡាន ATC auto sale រូបនេះ ដ្បិត​រថយន្ត Mercedes-Benz ត្រូវបាន​ផលិត​មក​យូរ​ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​វា​នៅតែ​ធន់ និង​រឹងមាំ អាច​បើក​បរបាន​។ លោក ហង់ វ៉ាង​នា បន្ថែមទៀតថា រថយន្ដ​បុរាណ​ដូចជា​ម៉ាក Mercedes-Benz​ជាដើម គឺ​គេ​និយម​ទិញ​យកទៅ​ដាក់តាំង​លម្អ​ក្នុង​គេហដ្ឋាន ឬ​ភោជនីយដ្ឋាន​ជាដើម​។ គេ​ក៏​អាច​យកទៅ​បើកបរ​កម្សាន្ត​ក្នុង​ទីក្រុង​បានដែរ​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហង់ វ៉ាង​នា ដូចតទៅ​៖ 



 
​រថយន្ត MERCEDES បាន​ផលិត​ម៉ូ​ឌែ​ល W111 (​អាល្លឺម៉ង់​ហៅថា Große Heckflosse វិញ​) នៅ​ប្រទេស​អាល្លឺម៉ង់ ពី​ឆ្នាំ​១៩៥៩ រហូតដល់​ឆ្នាំ​១៩៦៨​។ រថយន្ដ​ប្រភេទ limousine នេះ ត្រូវបាន​ផលិត​ចំនួន ៣៧០,៨០៧ គ្រឿង​។​









Tag:
 រថយន្ត​
 ​រថយន្ត​បុរាណ​
 Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com