កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ផ្តាំទៅកីឡាករ៖ កុំឲ្យការចង់ឈ្នះក្លាយជាភាពអាម៉ាស់របស់ជាតិ
× នាពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចំនួន៤៤៧នាក់ នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំឲ្យកីឡាករកីឡាការិនី ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ ត្រូវតម្កល់កិត្តិយសជាតិជាធំ។ សម្តេច បានផ្តល់ថវិកាលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជាម្នាក់ៗ៥០០ដុល្លារផងដែរ។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ការចាញ់ឈ្នះវាជារឿងធម្មតាក្នុងវិស័យកីឡា ដូច្នេះកីឡាករម្នាក់ៗត្រូវជៀងវាងប្រព្រឹត្តអំពើទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ។ «ត្រូវព្យាយាមធ្វើយ៉ាងណាកុំឲ្យការចង់ឈ្នះរបស់យើងក្លាយជាភាពអាម៉ាស់របស់ជាតិ ហើយយើងត្រូវដឹងថាការចួលរួមរបស់យើងគឺតំណាងឲ្យជាតិ»។ នេះជាការផ្តាំផ្ញើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់កីឡាករកីឡាការិនី ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីនឆ្នាំនេះ។
ក្រៅពីជំរុញឲ្យកីឡាករកីឡាការិនីខិតខំប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមេដាយជូនជាតិ សម្តេច ជំរុញឲ្យកីឡាករគោរពបទបញ្ជាការប្រកួត និងកុំប្រើប្រាស់សារធាតុលើកកម្លាំង។ ជាពិសេស គឺត្រូវទទួលបានយកលទ្ធផលតាមការសម្រេចរបស់អាជ្ញាកណ្តាលចៅក្រមដោយគ្មានការតវ៉ា និងធ្វើចរិតក្រអឺតក្រទម។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីនៅវិមានសន្តិភាពនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះដែរ សម្តេច ហ៊ុន សែន បានប្រកាសផ្តល់ថវិកាម្នាក់ៗ៥០០ដុល្លារ ដល់ប្រតិភូកីឡាកម្ពុជាទាំង៤៤៧នាក់។ ការជួបសំណេះសំណាលនេះ គឺដើម្បីលើកទឹកចិត្តកីឡាករ គ្រូបង្វឹក មុនចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន៕
Tag:
SEA Games
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com