ជាតិ
សិល្បះ
​បណ្តាំ«​ទេព​នាដ​វ​ដ្តី​ឯក​»សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​
19, Nov 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពេញ​មួយ​ព្រះជន្ម នៃ​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ ថែរក្សា ផ្សព្វផ្សាយ​លើកតម្កើង​វិស័យ​វប្បធម៌​ខ្មែរ ជាពិសេស​របាំ​ព្រះរាជ​ទ្រព្យ ឲ្យ​មាន​ភាព​រីកចម្រើន​ល្បី​រន្ទឺ និង​មានការ​ទទួលស្គាល់​លើ​សកលលោក​។



​ការបាត់បង់ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់​ដ៏​ធំធេង​បំផុត នៃ​មរតក​មនុ​ស្សរស់ ចំពោះ​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា នូវ​តួអង្គ​ដ៏​សំខាន់​ក្នុង​វិស័យ​វប្ប​ធ​ម៌និង​អរិយធម៌​ជាតិខ្មែរ​។ កាលពី​ថ្ងៃទី​១ ខែសីហា ពោលគឺ​កាលពី​ជាង​បី​ខែ មុន​ពេលដែល​ព្រះអង្គ​ទ្រង់​ព្រះ​សុគត​ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា ទេព​នាដវ​ដ្តី​ឯក  បាន​ដឹកនាំ​ក្នុង​ពិធី​សំពះគ្រូ ដើម្បី​ចងក្រង​ស្រាវជ្រាវ​ថត​ទុកជា​ឯកសារ​ផ្លូវការ នូវ​របាំ​ក្បាច់បុរាណ​ខ្មែរ សម្រាប់​ទុកជា​មរតក​អោយ​កូនចៅ​ជំនាន់​ក្រោយ និង​បួងសួង​រម្លឹក​គុណ​ថ្វាយ​សម្ដេច ព្រះមហាក្សត្រី​យា​នី «​ស៊ីសុវត្ថិ មុនី​វង្ស កុសុមៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា​» ព្រះ​មាតា​សិល្បៈ ​នៃរបាំ​ព្រះរាជ​ទ្រព្យ នៅមុខ​ព្រះ​បរម​ចេតិយ​ក្នុង​ព្រះបរមរាជវាំង​។​

​នាពេលនោះ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​មាន​ព្រះ​បណ្តាំ​ជាច្រើន​ដល់​កូនចៅ​ជំនាន់ ឲ្យ​នាំគ្នា​ថែរក្សា​ការពារ​សិល្បៈ​បុរាណ​ខ្មែរ ជាពិសេស​របាំ​ព្រះរាជ​ទ្រព្យ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​យូណេស្កូ កាលពី​ឆ្នាំ​២០០៣​។ សម្តេច​បាន​ក្រើនរំលឹក​ដល់​យុវជន​ទាំងអស់ ទាំង​សិល្បករ សិល្បការិនី និង​អ្នក​ដែល​មិនមាន​អាជីព​សិល្បៈ ឲ្យ​ខិត​រួមគ្នា​ដើម្បី​ថែរក្សា ការពារ​របាំ​បុរាណ​ឲ្យ​គង់វង្ស​ទៅមុខទៀត​៕​







Tag:
 សម្តេចព្រះរៀម
  នរោត្តម បុប្ផាទេវី
© រក្សាសិទ្ធិដោយ thmeythmey.com