ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់បារម្ភ! វិធីងាយៗកម្ចាត់ចៃគ្រែឆាប់រហ័ស
× មិនដឹងគួរធ្វើយ៉ាងណាទើបអាចកម្ចាត់ចៃគ្រែបានមែនទេ?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីវិធីងាយៗបំផុត ប៉ុន្តែអាចកម្ចាត់ចៃគ្រែបានយ៉ាងឆាប់រហ័ស ៖
១. ម៉ាស៊ីនសម្ងួតសក់
មួយក្នុងចំណោមវិធីដ៏ងាយបំផុតដើម្បីកម្ចាត់ចៃគ្រែ គឺការប្រើប្រាស់កម្ដៅ។ អ្នកអាចប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ ឬម៉ាស៊ីនសម្ងួតសក់បាញ់សម្ងួតត្រង់កន្លែងដែលចៃគ្រែនៅដើម្បីកម្ចាត់វា។
២. ម្សៅ Baking soda
មិនត្រឹមតែជួយសម្លាប់ចៃគ្រែប៉ុណ្ណោះទេ ប៉ុន្តែម្សៅ Baking soda ក៏ជួយសម្អាតធូលី ស្នាមប្រឡាក់ និងកម្ចាត់ក្លិនមិនល្អពីពូកផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្សៅ Baking soda ពេញលើពូកនិងទុកសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោង សឹមបោសសម្អាតចេញ ហើយសំដិលចោលបន្តិចសិនជាការស្រេច។
៣. ស្លឹកជីអង្កាម
កិនកំទេចស្លឹកជីអង្កាមចំនួនសមល្មម រួចដាក់វាលើពូកជាការស្រេច។
៤. ប្រេងឡាវ៉េនដឺ
អ្វីដែលអ្នកត្រូវធ្វើ គឺបាញ់ប្រេងឡាវ៉េនដឺត្រង់កន្លែងដែលមានចៃគ្រែ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com