ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្រមោច​ខាំ ហើយ​ឈឺ​រមាស់​គួរ​ធ្វើ​ដូចម្ដេច​ឆាប់​បាត់​?
19, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះ​ស្រមោច​ខាំ​មិន​បង្ក​គ្រោះថ្នាក់​អ្វី ប៉ុន្តែ​វា​ក៏​អាច​បណ្ដាលឱ្យមាន​អា​ការៈឈឺ​រមាស់​ដែរ​។ ដូច្នេះ​ថា​តើ​ធ្វើ​យ៉ាងដូចម្ដេច​ទើប​ឆាប់​បាត់​ឈឺ​រមាស់​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​បំផុត​អា​ការឈឺ​រមាស់​ដោយសារ​ស្រមោច​ខាំ ៖
 
១. ទឹកកក​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ទឹកកក​មួយ​ដុំ​តូច​មក​ស្អំ​ត្រង់​កន្លែង​ដែល​ស្រមោច​បាន​ខាំ​សម្រាប់​រយៈពេល​ត្រឹម​ពី ២ ទៅ ៣ វិនាទី​នាទី​ជាការ​ស្រេច​។ វិធី​នេះ​ជួយ​បំបាត់​អា​ការៈឈឺចាប់ រមាស់ ឡើង​ក្រហម និង​រលាក​។ គួរបញ្ជាក់​ផងដែរ​ថា​ការ​ស្អំ​ទឹកកក​ផ្ទាល់​លើ​ស្បែក​យូរពេក​អាច​បង្ក​ផល​អាក្រក់​ច្រើនជាង​ល្អ​ដូច្នេះ​ចូរ​ប្រយ័ត្ន​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ប៉ុន្មាន​ដំណក់​លើ​សំឡី រួច​លាប​ត្រង់​កន្លែង​ដែល​ស្រមោច​ខាំ​។​
 
៣. ថ្នាំដុសធ្មេញ​

​ថ្នាំដុសធ្មេញ​មាន​ផ្ទុក​ជាតិ​អាល់កុល ហើយ​នេះ​ជា​មូល​ហេតុដែល​អ្នក​គួរ​លាបថ្នាំ​ដុសធ្មេញ​ត្រង់​កន្លែង​ដែល​ស្រមោច​ខាំ​ដើម្បី​បំបាត់​អាកា​រៈរ​មាស់ ឈឺ និង​រលាក​។​
 
៤. អាស្ពីរីន​

​ដំ​កំទេច​អាស្ពីរីន​មួយគ្រា​ប់​រួច​លាយ​ជាមួយ​ទឹក​ធម្មតា​បន្តិច​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​ត្រង់​កន្លែង​ស្រមោច​ខាំ​ជាការ​ស្រេច​។ អ្នក​មិនចាំបាច់​លាង​ទឹក​ចេញ​ឡើយ​។​
 
៥. តែ​ខ្មៅ ឬ​តែ​បៃតង​

​ដើម្បី​បំបាត់​អាកា​រៈ​ហើម និង​រមាស់​អ្នក​អាច​លាប​តែ​ខ្មៅ ឬ​តែ​បៃតង​ត្រជាក់​ត្រង់​កន្លែង​ដែល​ស្រមោច​ខាំ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com