ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់កម្លាំង​? អាហារ​ទាំងនេះ​ជួយ​អ្នក​បាន​យ៉ាង​ល្អ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
20, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញយ​នៅពេល​អស់កម្លាំង​ភាគច្រើន​នៃ​ពួកយើង​ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ដែល​មិនល្អ​ចំពោះ​សុខភាព​សោះឡើយ​។ តើ​ធ្លាប់​ដឹង​ទេ​តាមពិតទៅ​មាន​អាហារ​មួយចំនួន​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ​ឆាប់រហ័ស​ដោយ​មិន​ជះឥទ្ធិពល​អាក្រក់​អ្វី​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ ក៏ដូចជា​ភេសជ្ជៈ​ធម្មជាតិ​ដែល​ជួយ​បង្កើន​ថាមពល​រាងកាយ ៖
 
១. ទឹកក្រូច​ឆ្មារ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អេ​ឡិច​ត្រូ​លីត្រ​ដែល​ចាំបាច់​សម្រាប់​កោសិកា​ក្នង​ការផលិត​ថាមពល​។​
 
២. ផ្លែ​បឺ​រ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ ព្រមទាំង​សារធាតុចិញ្ចឹម​ចាំបាច់​ដែលជា​ប្រភព​នៃ​ថាមពល​និង​ជួយ​បង្កើន​អារម្មណ៍​ប្រសើរ​ឆាប់រហ័ស​។​
 
៣. គ្រាប់​ធញ្ញជាតិ​

​គ្រាប់​ធញ្ញជាតិ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​បំ​លែង​ស្ករ​ទៅជា​ថាមពល​។ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​សរសៃ​ដែល​ជួយ​ឱ្យ​ឆ្អែត​និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៤. សូកូឡា​ខ្មៅ​

​ជា​ប្រភព​នៃ​សារធាតុ theobromine ដែលមាន​ប្រសិទ្ធភាព​ជំរុញ​ថាមពល​និង​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​ដោយ​គ្មាន​ជះឥទ្ធិពល​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ជ្រើសរើស​សូកូឡា​ខ្មៅ​ដែល​ផ្សំ​ឡើង​ពី​ជាតិ​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ​។​
 
៥. ផ្លែឈើ​ស្រស់ៗ​

​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ​ដែល​ជួយ​បង្កើន​ថាមពល​រាងកាយ​ឆាប់រហ័ស ហើយក៏​រក្សា​ស្ថេរភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com