អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន S1Pro ជំនាន់​ថ្មី​មួយទៀត​របស់ vivo នឹង​បង្ហាញខ្លួន​ឆាប់ៗ​នេះ ជាមួយ​រូបរាង​ថ្មី និង​សមត្ថភាព​កាន់តែ​អស្ចារ្យ​បំផុត​!
19, Nov 2019 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​រូបរាង​ថ្មី​មួយ​របស់ vivo ដែល​បាន​បញ្ចេញ​នៅលើ​ផេ​ក​ផ្លូវការ របស់​ក្រុមហ៊ុន​នេះ  ស្មា​ត​ហ្វូ​ន  S1Pro ជំនាន់​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន នឹង​បង្ហាញខ្លួន​ក្នុងពេល​ឆាប់ៗ​នេះហើយ ជាមួយ​រូបរាង​ថ្មី និង​មាន​សមត្ថភាព​អស្ចារ្យ​បំផុត​។​
 
​ជាមួយនឹង​រូបរាង​ខាងលើនេះ យើង​ឃើញថា ស្មា​ត​ហ្វូ​ន vivo S1Pro នេះ គឺមាន​កាមេរ៉ា​ដំណក់ទឹក ដូច​ទៅនឹង S1 អ៊ីចឹង​ដែរ ខុស​ត្រង់​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​កាមេរ៉ា​រហូត​ទៅ​៥​គ្រាប់​ឯណោះ​! អស្ចារ្យ​ណាស់​។ «​ពិភពលោក​ដ៏​អស្ចារ្យ នឹង​មកដល់​ក្នុង​ដៃ​អ្នក​នៅពេល​ឆាប់ៗ​នេះ​» នេះ​គឺជា​ឃ្លា​មួយ ដែល​ក្រុមហ៊ុន vivo បាន​សរសេរ​អម​ជាមួយនឹង​រូបភាព​ខាងលើនេះ​។ ដូច្នេះ​ជឿជាក់ថា ក្រុមហ៊ុន vivo គឺ​ប្រាកដជា​មិន​ធ្វើ​ឲ​អតិថិជន​ដែលជា​ហ្វេ​ន​របស់ខ្លួន ខកបំណង​ឡើយ ពីព្រោះថា​កន្លងមក​ក្រុមហ៊ុន vivo តែងតែ​នាំមក​នូវ​អ្វី​ថ្មី​ប្លែក និង​មាន​គុណភាព​ខ្ពស់​ជានិច្ច​។ តួយ៉ាង​ដូចជា​ស្មា​ត​ហ្វូ​ន vivo S1 ដែរ​បានបង្ហាញ​ខ្លួន​ក​ន្ល​ង​មក​អីចឹង​ដែរ​។​
 
​សូម​ជ្រាបថា S1Pro ត្រូវបាន​ក្រុមហ៊ុន vivo ចាត់ទុកថា គឺជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​របស់ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ របស់​ក្រុមហ៊ុន​ដៃគូ​មួយចំនួន​នោះទេ​។ ហើយ​កន្លងមក គឺមាន​ការពេញនិយម​យ៉ាងខ្លាំង នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com