អត្ថបទពាណិជ្ជកម្ម
តូចតែខ្លឹម! Nokia 220 4G រូបរាងថ្មី ស្តាប់វិទ្យុមិនបាច់ប្រើកាស និងអាចប្រើ Facebook, Twitter, អ៊ីនធឺណិតបានយ៉ាងឡូយ
× បច្ចេកវិទ្យាកាន់តែទំនើប ការច្នៃប្រឌិតកាន់តែកើនឡើង នៅទូទាំងពិភពលោក ជាពិសេស ស្មាតហ្វូតស៊េរីថ្មី ដែលអាចឲ្យយើងរីករាយ ជាមួយកម្មវិធីជាច្រើន ដូចជា ហ្គេម ប្រព័ន្ធទំនាក់ទំនងសង្គមផងដែរ។ ទោះជាយ៉ាងនេះក្ដី អ្នកជំនួញ សិស្សានុសិស្ស និងយុវវ័យ នៅតែក្រឡេកមកមើលទូរស័ព្ទដៃរបស់ Nokia ប្រភេទតូចៗ ដែលជួយសម្រួលដល់ការទំនាក់ទំនងរបស់ពួកគាត់។ ជាមួយគ្នានេះដែរ Nokia បានចេញទូរស័ព្ទស៊េរីថ្មីម៉ូឌែល Nokia 220 4G ដែលមានរាងតូចច្រឡឹង ជាមួយតម្លៃត្រឹមតែ ៤០ ដុល្លារតែប៉ុណ្ណោះ និងមានលក់នៅទីផ្សារកម្ពុជា ចាប់ថ្ងៃនេះតទៅ គ្រប់តាមបណ្ដាហាងលក់ទូរសព្ទទូទាំងប្រទេស។
ជាមួយនឹង Nokia 220 4G ដែលមានរូបរាងតូចច្រឡឹង ងាយស្រួលយកតាមខ្លួនមួយនេះ និងជួយសម្រួលដល់ការរស់នៅ របស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មិនថាជាអ្នកជំនួញ សិស្សនិស្សិត មន្ត្រីរាជការនោះទេ គឺលោកអ្នកអាចជ្រើសរើសយក Nokia 220 4G។ Nokia 220 4G អនុញ្ញាតឲ្យលោកអ្នក ប្រើប្រាស់ស៊ីមបាន ២ និងអាចរក្សារទុកលេខទូរស័ព្ទ បានរហូតដល់ ២០០០លេខ ព្រមទាំងសាររហូត ១០០០សារឯណោះ។ ដែលនេះ នឹងផ្តល់ភាពងាយស្រួលដល់លោក ក្នុងការរក្សា និងធ្វើទំនាក់ទំនង ទៅកាន់មនុស្សជាទីស្រលាញ់របស់លោកអ្នក។
លើសពីនេះទៀត លោកអ្នកអាចតាមដានព័ត៌មានផ្សេងៗតាមរលកធាតុអាកាស(វិទ្យុ) បានយ៉ាងងាយស្រួល ដោយមិនបាច់ត្រូវយកកាសដាក់តាមខ្លួនទៀតឡើយ។ លើសពីនេះ លោកអ្នកអាចស្ដាប់តន្ត្រីជាសំឡេង និងទស្សនាវីដេអូ ព្រមទាំងអាចប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook, Twitter និងប្រើប្រាស់ Browser ដើម្បីរុករកពត៌មានផ្សេងៗ នៅលើអ៊ីនធឺណិតបានផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com