ពីនេះ ពីនោះ
ពាក្យ «ប្រឌិត» សរសេរជា «ប្រឌិដ្ឋ» ឬ «ប្រតិដ្ឋ» ក៏បាន
× ក្នុងវចនានុក្រមខ្មែរពាក្យ«ប្រឌិត»អាចសរសេរច្រើនបែប និងច្រើនទម្រង់ ដោយសរសេរជា«ប្រឌិដ្ឋ»ឬ«ប្រតិដ្ឋ»ក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នាទាំងអស់។
វចនានុក្រមខ្មែរ បញ្ជាក់ថា«ប្រឌិត,ប្រឌិដ្ឋ ឬ ប្រតិដ្ឋ» មានន័យថា ឋិតនៅនឹង,តាំងនៅស៊ប់,តាំងនៅជាប់លាប់។ ពាក្យទាំងនេះសំដៅលើការបង្កើតអ្វីមួយទៅតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះ ទៅនឹងនោះ។ គេច្រើននិយាយពាក្យទាំងនេះ នៅក្នុងន័យថា ពាក្យប្រឌិដ្ឋ គឺជាពាក្យដែលគេចេះតែនិយាយទៅៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com