អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA សាខាទឹកថ្លា ពង្រីកបន្ថែមគ្រឿងបរិក្ខារ និងម៉ោងបម្រើសេវាកម្មអតិថិជន
× ធនាគារ ABA បានពង្រីកប្រតិបត្តិការនៅសាខាទឹកថ្លា ជាមួយការបន្ថែមគ្រឿងបរិក្ខារ និងម៉ោងបម្រើសេវា 12 ម៉ោង ក្នុងមួយថ្ងៃ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការសេវាធនាគារ ABA ក្នុងតំបន់នេះ។
លោក Proeung Rithy នាយកសាខាទឹកថ្លា បានលើកឡើងថា៖«ចំនួនអតិថិជនប្រចាំសាខារបស់យើង មានការកើនឡើងច្រើន ហើយមានប្រតិបត្តិការរាប់រយពាន់ ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីកំណើន និងការរង់ចាំប្រើប្រាស់សេវាកម្មច្រើនបែបនេះ ទើបយើងកែសម្រួល, បន្ថែមគ្រឿងបរិក្ខារបម្រើសេវា ក៏ដូចជាដាក់បុគ្គលិកបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ ខណៈគុណភាពសេវាកម្មនៅតែរក្សាឲ្យបានល្អ និងមានស្តង់ដារដដែល។ យើងពិតជារីករាយណាស់ ដែលឥឡូវនេះ យើងអាចផ្តល់សេវាកម្ម ជូនដល់អតិថិជនបានយ៉ាងងាយស្រួលថែមមួយកំរិតទៀត»។
ជាមួយនឹងការបន្ថែមបេឡាករ និងបុគ្គលិកបម្រើអតិថិជន, ម៉ាស៊ីនដក/ដាក់ប្រាក់ ក៏ដូចជាម៉ោងបម្រើសេវាចាប់ពី ៨ ព្រឹក ដល់ ៨ យប់ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ សាខាទឹកថ្លាត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់សេវាបានគ្រប់គ្រាន់ ជូនដល់អតិថិជនទៅតាមតម្រូវការរបស់ពួកគាត់។
សាខាទឹកថ្លា មានទីតាំងស្ថិតនៅអគារ #A39-A41 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដើម្បីទាក់ទងសាខានេះ សូមទូរស័ព្ទមក 098 203 849៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com