អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី បងប្អូន​ត្រកូល Y គឺ Vivo Y19 សមត្ថភាព​ខ្ពស់ ថ្ម​ទំហំ​ធំ 5000mAh តម្លៃ​ត្រឹម $199 មាន​លក់​លើ​ទីផ្សារ​កម្ពុជា​ហើយ​!
20, Nov 2019 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
vivo Y19 គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី របស់ vivo ដែល​ត្រូវបាន​រចនា​ឡើង ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​ភាព​សាក​សម សម្រាប់​មិត្តៗ​យុវវ័យ នាពេល​សម័យថ្មី​នេះ​តែម្តង​។ ម្យ៉ាងវិញទៀត មក​មើល​ការ​រចនាបទ​របស់​ស្មា​ត​ហ្វូ​ន vivo Y19 នេះ​វិញ គឺ មាន​ភាព​ភ្លឺ​ថ្លា​ចែងចាំង និង​មាន​ពណ៌​ស្រស់ស្អាត​ឆើតឆាយ ទាំង​ផ្នែក​ខាងមុខ និង​ខាងក្រោយ​តែម្តង​។
 
Y19 ត្រូវបាន​បំពាក់​មក​ជាមួយនឹង​ទំហំ​អេក្រង់ 6.53inch ដែល​ហៅថា Halo FullviewTM Display ព្រមទាំង​មាន​កម្រិត​បង្ហាញ FHD+ និង​អត្រា​ផ្ទៃ​អេក្រង់ 90.3% ដែល​ធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​មួយ​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​។ លើសពីនេះទៅទៀត អ្នក​អាច​ទទួលបាន​នូវ   ទស្សនីយភាព​យ៉ាង​ត្រជាក់​ភ្នែក និង​ធំ​ទូលាយ ព្រម​ជាមួយនឹង​រូបរាង​ដែល​ត្រូវបាន​រចនា​ឡើង ឲ្យ​ងាយស្រួល​កាន់​។ 


 
Y19 បាន​ភ្ជាប់​មក​នូវ​កាមេរ៉ា​មុខ ទំហំ 16MP ដែល​អាច​ថត​ស៊ែ​ហ្វី​រូប​បាន​ច្បាស់​។ លើសពីនេះ ដើម្បី​ធានាបាន​ថា អ្នក​មើលទៅ​ស្រស់ស្អាត​ដូច​ធម្មជាតិ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Y19 បាន​បំពាក់​មកជា​មួយ​នូវ AI Face Beauty ដែល​ផ្តល់ជូន​អ្នក នូវ​ភាព​កាន់តែ​ស្រស់ស្អាត​នៅលើ​ផ្ទៃមុខ​។ កាមេរ៉ា​ក្រោយ​របស់ Y19 វិញ ត្រូវបាន​បំពាក់​មក​ជាមួយនឹង​មុខងារ AI កាមេរ៉ា​ក្រោយ 3 គ្រាប់ ដែលមាន​ទំហំ 16MP+8MP+2MP​។ រឹតតែ​ពិសេស​ជាងនេះទៀត​នោះ វា​មាន​កម្លាំង​ថ្ម​ទំហំ​ធំ រហូតដល់ 5000mAh​។ 
 
​ម្យ៉ាងវិញទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃឆ្លាត នៅ​ក្នុងការ​សន្សំសំចៃ​ថាមពល​ថ្ម ធ្វើ​ឲ្យ​ការ​កាន់​ថ្ម​បានយូរ និង​បង្កើន​ថាមពល​ថ្ម​បាន​ទៀតផង​។ Y19 ដំណើរការ​ដោយ Processer ប្រភេទ octa-core និង​មាន Ram4GB+Rom128GB ដែលមាន​លក្ខណៈពិសេស​របស់ Funtouch OS9.2 ផ្នែក​លើ Android9 ។ ដូចនេះហើយ ទើប​ធ្វើ​ឲ្យ​ទូរស័ព្ទដៃ​មួយ​នេះ កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​។ Y19 មាន​ជម្រើស​ពណ៌​ថ្មី ចំនួន​ពីរ​ផងដែរ គឺ Magnetic Black និង Spring White ។​
 
​កាន់តែ​ពិសេស​នោះ តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី បងប្អូន​ត្រកូល Y គឺ Vivo Y19 នេះ គឺ​ត្រូវបាន​ដាក់លក់​លើ​ទីផ្សារ​កម្ពុជា ក្នុង​កញ្ចប់​តម្លៃ $199 តែប៉ុណ្ណោះ​។ សម្រាប់​អតិថិជន​របស់ vivo ដែល​ចង់​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ vivo Y19 នេះ អា​ចរក​ជាវ​បាន នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com