ពីនេះ ពីនោះ
«ជំរំ»មានន័យខុសពី«ជុំរុំ»ដូចម្តេច?
×
«ជំរំ» សំដៅលើទីកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្ន។ ចំណែក«ជុំរុំ»សំដៅលើការជួបជុំគ្នា។ នេះបើតាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត។
វចនានុក្រមខ្មែរបានបញ្ជាក់ពាក្យ«ជំរំ»ថាជាទីសម្រាប់ស្នាក់អាស្រ័យបណ្តោះអាសន្ន ដោយធ្វើអំពីមែកឈើ ឬចំបើង។ ភាគច្រើនគេបោះជំរំដោយរៀបចំជាតង់សម្រាប់ស្នាក់អាស្រ័យនៅកន្លែងដែលមានព្រៃភ្នំ។
ពាក្យ«ជុំរុំ»វិញ បញ្ជាក់ពី ការជួបជុំគ្នាដោយគ្មានសល់ម្នាក់ណាទេ។ ភ្ញៀវបានមកជំរុំគ្នាអស់ហើយ កុំទាន់អាលនិយាយការណ៍ ចាំជំរុំគ្នាអស់សិន។ នេះបើតាមការបញ្ជាក់ពីវចនានុក្រមខ្មែរដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com