អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata, Google និង​GSMA រួមគ្នា​រៀបចំ​«​កម្មវិធី​អក្ខរកម្ម​ឌីជីថល​»​ក្នុង​ខេត្ត​ចំនួន​៣ ក្រោម​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​
20, Nov 2019 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ សិស្ស​វិទ្យាល័យ​ប្រមាណ ១,៤០០​នាក់ ក្នុង​ខេត្ត​ចំនួន ៣ ក្នុងប្រទេស​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​នាពេល​ឆាប់ៗ​នេះ ពី​កម្មវិធី​ថ្មី​មួយ​ស្ដីពី​«​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាព​អ៊ីនធឺណិត​» ដែល​ត្រូវបាន​សហការ​រៀបចំ​សាកល្បង ដោយ​ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន Google និង​ក្រុមហ៊ុន GSMA ដែលជា​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត នៃ​សមាគម​ពាណិជ្ជកម្ម​ពិភពលោក ។
 
​ភាពជា​ដៃគូ​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ក្រោយ​ទទួលបាន​ការគាំទ្រ​ជា​ផ្លូវការ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា  និង​ក្រសួង​ប្រៃសណីយ៍​និ ទូរគមនាគមន៍ ដែល​នឹង​គាំទ្រ​ការ​អនុត្ត​ន៍​គម្រោង​នេះ​។ កម្មវិធី​នេះ ទទួលបាន​ការគាំទ្រ​ពេញទំហឹង ពី​វិភាគទាន​របស់​ក្រុមហ៊ុន  Smart  លើ​មូលនិធិ​កសាង​សមត្ថភាព អភិវឌ្ឍន៍ និង​ការស្រាវជ្រាវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​កម្មវិធី​អក្ខរកម្ម​ឌីជីថល​នេះ នឹង​រៀបចំ​ដំបូង​សម្រាប់​សិស្ស​ពី​ថ្នាក់​ទី​១០ និង​ថ្នាក់​ទី​១១ ក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង​។ ដោយ​ផ្អែកលើ​ការសិក្សា ក្នុង​កម្មវិធី​សាកល្បង​នេះ ភាគី​ទាំងអស់ រំពឹងថា នឹង​ពិភាក្សា​បន្ថែមទៀត ស្តីពី​ការពង្រីក​សិក្ខាសាលា ទៅកាន់​សាលារៀន​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​។​


 
​លោក Feiruz Ikhwan នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖«​អក្ខរកម្ម​ឌីជីថល គឺជា​ជំនាញ​ដ៏​សំខាន់​មួយ  ដើម្បី​ជំរុញ​ការរីកចម្រើន នៃ​ការទទួលយក​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​»​។ លោក Feiruz Ikhwan បន្តថា​៖«​យើង​មាន​មោទកភាព ដែល​បាន​សហការ​ជាមួយ​ដៃគូ​សក្តានុពល​លើ​គម្រោង​នេះ ដើម្បី​បង្ហាញ​ពី​គុណ​តម្លៃ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ជំរុញ​ការប្រើប្រាស់​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​លើកកម្ពស់​សារៈសំខាន់ នៃ​ភាពជា​ពលរដ្ឋ​សកម្ម​ផ្នែក​ឌីជីថល​។ គោលដៅ​យូរអង្វែង​របស់​យើង​គឺ​អនុវត្ត​កម្មវិធី​នេះ​នៅ​ទូទាំងប្រទេស ជាពិសេស​នៅតាម​ជនបទ ដើម្បី​ជួយ​ឲ្យ​យុវជន​កម្ពុជា​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​»​។​
 
​ក្នុងដំណាក់កាល​ដំបូង ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​យក​សាលារៀន​ចំនួន​៣​កន្លែង​ក្នុង​ខេត្ត​នីមួយៗ និង​បានតែងតាំង​គ្រូបង្រៀន​ចំនួន ៣​រូប ក្នុ្ង​ង​សាលារៀន​នីមួយៗ ដើម្បី​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល ដែល​ដឹកនាំ​ដោយ​អតីត​និស្សិត​មកពី​កម្មវិធី SmartEdu ដែល​នឹង​រៀបចំ​និង​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​នេះ​។ កម្មវិធី​បណ្តុះបណ្តាល ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Google រួមមាន​ការបង្រៀន​អក្ខរកម្ម​ឌីជីថល​មូលដ្ឋាន ការ​ក្រើនរំលឹក​អំពី​សារៈសំខាន់ ស្ដីពី​សុវត្ថិភាព​ពាក្យ​សម្ងាត់ ការគំរាមកំហែង​តាម​អ៊ីនធឺណិត និង​ភាពជា​ពលរដ្ឋ​សកម្ម​ផ្នែក​ឌីជីថល​។​
 
​ក្រៅពី​ការសិក្សា​ភាពជា​ពលរដ្ឋ​សកម្ម​ផ្នែក​ឌីជីថល រៀបចំឡើង​ដោយ​ក្រុមហ៊ុន Google អ្នកសម្របសម្រួល នៃ​សិក្ខាសាលា នឹងដាក់​បញ្ចូល​ទស្សនៈ ទាក់ទង​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត សម្រង់​ពី​សៀវភៅ​ណែនាំ លើ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​អ៊ីនធឺណិត​ទូរស័ព្ទ​ចល័ត របស់​ក្រុមហ៊ុន GSMA​។​


 
​កញ្ញា Su Ann Lim ប្រធាន​ផ្នែក​ឧស្សា​កម្ម​សម្រាប់​បច្ចេកវិទ្យា និង​ទូរគមនាគមន៍ នៃ​ក្រុមហ៊ុន Google បាន​មានប្រសាសន៍ថា​៖«​នៅ​ក្រុមហ៊ុន Google យើង​មាន​សុទិដ្ឋិនិយម​លើ​បច្ចេកវិទ្យា ហើយ​ជឿជាក់ថា ទាំង​ការអប់រំ និង​បច្ចេកវិទ្យា អាចជួយ​លើកកម្ពស់​ជីវភាព​រប​ស់សិ​ស្ស និង​គ្រូបង្រៀន​។ ហើយ​វា​មាន​សារៈសំខាន់ ដែល​យើង​ជួយ​យុវជន អភិវឌ្ឍ​ការយល់​ចិត្ត សុវត្ថិភាព និង​ទំនួល​ខុសត្រូវ និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Smart Axiata និង​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​សិក្ខាសាលា ដែល​សង្ឃឹមថា នឹងមាន​សារៈសំខាន់ សម្រាប់​កម្មវិធី​ជាច្រើន​ផ្សេងទៀត​នាពេល​អនាគត ដែល​លើកកម្ពស់​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ប្រកបដោយ​ទំនួល​ខុសត្រូវ​។​» 
 
​កម្មវិធី​អក្ខរកម្ម​ឌីជីថល​នេះ ក៏​នឹង​បណ្តុះបណ្តាល​អ្នកចូលរួម អំពី​របៀប​ផលិត​វីដេអូ​កម្សាន្ត និង​ទាក់ទាញ សម្រាប់​កម្មវិធី​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​កម្មវិធី YouTube ដែល​បង្ហាញ​សិស្សានុសិស្ស​ពី​របៀប​សរសេរ​អត្ថបទ​វីដេអូ ថត​វីដេអូ និង​កែសម្រួល​វីដេអូ ដោយ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ចែករំលែក​ទស្សនៈ អំពី​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ ពី​សិក្ខាសាលា​។​
 
​រាល់​វីដេអូ ដែល​ផលិត នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់ ចំនួន ១,០០០ ដុល្លារ (​សម្រាប់​ខេត្ត​នីមួយៗ​) សម្រាប់​វីដេអូ​ផលិត​បានល្អ​បំផុត ដោយ​អាស្រ័យ​លើ​ចំនួន «​ចូលចិត្ត​» តាមរយៈ​អន​ឡាញ​។ ក្នុងនោះដែរ សាលារៀន​នៅតាម​ខេត្ត​នីមួយៗ ដែល​ផ្ញើ​ចំនួន​វីដេអូ​ច្រើនជាងគេ នឹង​ទទួលបាន​រង្វាន់​ជា​សម្ភារ​អប់រំ ដែលមាន​តម្លៃ​ស្មើនឹង ២,៥០០ ដុល្លារ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម ពី​កម្មវិធី​និរន្តរភាព និង​ទំនួល​ខុសត្រូវ​សង្គម របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ «Smart For Cambodia»  តាមរយៈ www.facebook.com/SmartForCambodia ឬ ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com