ជាតិ
សេដ្ឋកិច្ច
ចំណូល​ពន្ធដារ​១០​ខែ​ឆ្នាំនេះ​រកបាន ២,៤​ពាន់​លាន​ដុល្លារ​
20, Nov 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មួយខែ​តុលា​ឆ្នាំនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ជិត ២២២​លាន​ដុល្លារ​។ បើ​សរុប​ចំណូល​ពី​ពន្ធដារ​ពី​ខែមករា ដល់​ខែតុលា​ឆ្នាំ​២០១៩ គឺមាន​ចំនួន ២៤០៤ លាន​ដុល្លារ កើន ២៨,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ។​


 
​បើតាម​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា ចំណូល​ពី​ពន្ធដារ ២៤០៤​លាន​ដុល្លារ​នេះ គឺ​ស្មើនឹង ១០៥​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ចំណូល​ពន្ធដារ​មាន​ទំហំ ២១៩៧​លាន​ដុល្លារ ដែល​កើនឡើង​១៣​ភាគរយ​៕
 

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com