ក្នុងការប្រកួតគូឯក កីឡាករ Nong-O Gaiyanghadao ដែលជាម្ចាស់ខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion នឹងឡើងមកការពារខ្សែក្រវាត់ទល់កីឡាករកំពុងមានឈ្មោះបោះសំឡេងនិងជាមិត្តរួមជាតិថៃដូចគ្នា Saemapetch Fairtex។
Fairtex មានវ័យ២៥ឆ្នាំទើបឈ្នះ៣លើកជាប់គ្នាដែលត្រូវបានគេទទួលស្គាល់ជាការប្រកួតល្អនៅសង្វៀន ONE Championship និង ត្រូវគេរំពឹងថានឹងអាចទម្លាក់ខ្សែក្រវាត់របស់ Nong-O បាន។
បែបណាក្ដី Nong-O នៅខ្លាំងក្រោយចូលរួមប្រកួតនៅ ONE Super Series កាលខែ មេសាឆ្នាំ ២០១៨ និងបន្តរហូតដល់ឈ្នះខ្សែក្រវាត់ ONE Bantamweight Muay Thai World Championship។ Nong-O ជោគជ័យពីរលើកមកហើយក្នុងការការពារខ្សែក្រវាត់របស់ខ្លួន។ ប៉ុន្តែនេះជាលើកដំបូងដែល ONE Super Series មានកីឡាករមកពីប្រទេសថៃតែមួយឡើងដណ្ដើមខ្សែក្រវាត់លំដាប់ពិភពលោក។
#2 ទីបំផុត Khan និង Ting ជួបគ្នាជាថ្មី
ទាំងកីឡាករសិង្ហបុរី Amir Khan និង កីឡាករម៉ាឡេស៊ី Ev “E.T.” Ting ជួបគ្នាតាំងឆ្នាំ ២០១៤ ប៉ុន្តែ៥ឆ្នាំមកនេះមិនដែលជួបគ្នាឡើយ។ Khan ជាកីឡាករល្អបំផុតមួយក្នុងប្រភេទទម្ងន់របស់គេហើយឈ្នះ ១១ លើកក្នុងអាជីព។ Khan ជាអ្នកផ្ដួលដៃគូសន្លប់ច្រើនក្នុងប្រវត្តិសាស្ត្ររបស់ ONE ដូចកីឡាករ Christian Lee ក្នុងប្រភេទទម្ងន់ lightweight ដែរ។ ចំណែក “E.T.,” ទទួលជ័យជម្នះ ១៧ លើកក្នុងអាជីព ហើយវ៉ៃគូប្រកួតឲ្យចុះចាញ់ចំនួន ១០ លើក។ គេទាំងពីរនឹងក្លាយជាការប្រកួតអស្ចារ្យក្នុងនាមជាគូឯករង។
#3 អតីតម្ចាស់ខ្សែក្រវាត់ Strawweight World Champs នឹងរះឡើងវិញ
អតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champions ពីររូបនឹងប្រកួតនៅសង្វៀន ONE: EDGE OF GREATNESS ហើយអាចនឹងរះសាជាថ្មី។ កីឡាករមកពីក្រុម Evolve, Dejdamrong Sor Amnuaysirichoke និង Alex Silva ដាក់គោលដៅយកជ័យនិងក្លាយខ្លួនទៅជាកីឡាករល្អទៅថ្ងៃមុខ។ កីឡាករប្រេស៊ីល Silva ជួបកីឡាករចិន Peng Xue Wen។ Peng ជាកីឡាករចំបាប់លំដាប់ពិភពលោកពីរស្ថាប័ន ខណៈដែល Silva ជាម្ចាស់ខ្សែក្រវាត់ Silva Copa de Mundo BJJ World Champion។ រីឯ កីឡាករ Dejdamrong តតាំងនឹងកីឡាករប៉ាគីស្ថាន Muhammad Imran។