អត្ថបទពាណិជ្ជកម្ម
ធ្វើស្រែ​ជិត​១០​ឆ្នាំ មិនដែល​សល់​លុយ​ដល់ ៤០​លាន​រៀល​ទេ តែ​បែរជា​«​មាន​»​ដោយសារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទៅវិញ​
20, Nov 2019 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ម៉ៅ ស៊ីម ជា​កសិករ​រស់នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​បង្ហាញថា សំណាង​ពិតជា​មាន​មែន ក្រោយពី​លោក​ត្រូវ​រង្វាន់​ទឹកប្រាក់​សុទ្ធ​៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ  កាលពីពេល​ថ្មីៗ​នេះ​។
 
​លោក​ថា​៖ «​ពេលដែល​ខ្ញុំ​មកពី​ធ្វើស្រែ​អស់កម្លាំង ខ្ញុំ​គ្មាន​ចង់​ធ្វើ​អ្វី​ក្រៅពី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ មួយ​កំប៉ុង​ទេ​។ ដំបូង​ខ្ញុំ​ទិញ​តែមួយ​កំប៉ុង​ទេ ហើយ​កំប៉ុង​នោះ​ខ្ញុំ​គាស់​ត្រូវ​ឈ្នះ​១​ម៉ឺន​រៀល​។ ខ្ញុំ​ឃើញបែបនេះ​ក៏​នឹក​ចង់​ល្បង​ផ្សង​យក​សំណាង​ធំ​ម្តងទៀត ក៏​ទៅ​ដូរ​យកលុយ​១​ម៉ឺន​រៀល​នោះ​ទៅ​ទិញ​វើក WURKZ ថែម​មួយ​កំប៉ុង​ទៀត​។ ចិត្ត​គិត​ហើយ តែ​ការពិត​គឺ​ស្មាន​មិន​ដល់​ឡើយ ខ្ញុំ​គាស់​ភ្លាម​ក៏បាន​៤០​លាន​រៀល​មែន​។ គិតៗ​ទៅធ្វើ​ស្រែ​៧​ទៅ​៨​ឆ្នាំ​ហើយ​មិនដែល​មាន​លុយ​សល់​ទេ បែរមក​មានបាន​ដោយសារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទៅវិញ​»​។ 
 
​លោក ស៊ីម កំពុង​គិតថា លុយ​៤០​ម៉ឺន​នេះ នឹង​យកទៅ​ធ្វើ​ផ្ទះ​ឱ្យបាន​សមរម្យ ឬ​ទិញ​គោយន្ត​ដើម្បី​ទុក​រកស៊ី​ជិតៗ​គ្រាន់​បាន​ជួបជុំ​ប្រពន្ធ​របស់លោក​រាល់ថ្ងៃ ពីព្រោះ​បច្ចុប្បន្ននេះ​បញ្ហា​ខ្វះខាត​ជីវភាព ដែល​បង្ខំ​ឲ្យ​លោក​ត្រូវ​បែក​ពី​ភរិយា​ជា​ញឹកញយ​៕





© រក្សាសិទ្ធិដោយ thmeythmey.com